កូរ៉េខាងត្បូង៖ ជាការពិតណាស់ ក្រុមតារាចម្រៀងស្រី Kpop ដែលត្រៀមនឹងបង្ហាញខ្លួន Debut នៅក្នុងក្រុមហ៊ុន YG Entertainment បានកំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ដោយសមាជិកម្នាក់នៅក្នុងនោះ Ahnyeon ប្រកាសថា នាងមិនបាន Debut ជាមួយក្រុម BabyMonster នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះដំណឹងនេះផងដែរ បានបង្កឲ្យអ្នកគាំទ្រដែលទន្ទឹងរងចាំការបង្ហាញខ្លួនរបស់ Ahnyeon មានការភ្ញាក់ផ្អើល និង ខកចិត្តជាខ្លាំង ដែលសមាជិកដែលល្បីល្បាញជាងគេបែរជាមិនបាន Debut ជាមួយក្រុមទៅវិញ។ រីឯ មូលហេតុនោះគឺ បញ្ហាសុខភាព និង រឿងផ្ទាល់ខ្លួនរបស់ Ahnyeon។
ដោយឡែក ដើម្បីកុំឲ្យមានការយល់ច្រឡំខាងផលិតកម្មផ្ទាល់បានចេញមុខមកបញ្ជាក់ថា សមាជិករូបនេះ គ្រាន់តែមិនបានចេញជាមួយក្រុម ប៉ុន្ដែនាងក៏មិនបានចាកចេញពីក្រុមដែរ ពោលគឺ Ahnyeon នឹងចេញមុខក្រោយពីនាងត្រៀមខ្លួនរួចរាល់ ហើយនឹងត្រឡប់មក BabyMonster វិញ៕
ប្រភព៖ Koreaboo