អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា Ariana Grande ដែលជាអ្នកចម្រៀងល្បីឈ្មោះអាមេរិក បានលែងលះអតីតស្វាមី Dalton Gomez ដាច់ស្រេចហើយ បន្ទាប់ពីរៀបការជាមួយគ្នារយៈពេល២ឆ្នាំមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាងក៏បានទាក់ទងបុរសម្នាក់ទៀត ក្នុងនាមជាគូស្នេហ៍ថ្មីឈ្មោះ Ethan Slater ដែលធ្លាប់មានភរិយារួចមកហើយដែរ ដោយបានបណ្ដើរគ្នាទៅដើរលេងយ៉ាងផ្អែមល្ហែម។

ថ្មីៗនេះ នាងក៏បានទៅចូលរួមលើកទឹកចិត្តគូស្នេហ៍ថ្មី ដោយបានទៅចូលរួមកម្មវិធីសម្ដែងចម្រៀង "Spamalot" កាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកាកន្លងមក។

ក្នុងនោះ គេឃើញ Ariana Grande បានស្លៀករ៉ូបពណ៌ខ្មៅរឹបរាង ពាក់ស្រោមដៃស្ដើង គូជាមួយក្រវិលគជ់ មើលទៅស្រស់ស្អាត ដែលបញ្ចេញរាងស្ដើងស្រឡូន ចងសក់កន្ទុយសេះលើកឡើងខ្ពស់ជាស្ទាយ៍ផ្ទាល់ខ្លួនរបស់នាងផងដែរ៕




ប្រភព៖ pagesix