កុំតែបានពួកគាត់! ទីក្រុងភ្នំពេញអស់សម្រាមព្រោះក្រុមការងារខិតខំសម្អាតតាំងពីយប់ទល់ភ្លឺ

//s9.kh1.co/4b/4b1cad12650c36ca1c4a011882bd7459f51810ea.png
សង្គម

 ២៩-វិច្ឆិកា-២០២៣ ៩ព្រឹក · ៩ ខែមុន

ពីក្រោយការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅយ៉ាងរលូននេះ មានក្រុមការងារដែលខិតខំប្រឹងប្រែងបូជាទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីធ្វើការជួយជ្រោមជ្រែងឲ្យកម្មវិធីមានភាពល្អឥតខ្ចោះ។

រាជធានីភ្នំពេញ៖ ដូចដែលដឹងស្រាប់ហើយថា នៅពីក្រោយការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ ដែលប្រព្រឹត្តិទៅយ៉ាងរលូននេះ មានក្រុមការងារដែលខិតខំប្រឹងប្រែងបូជាទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីធ្វើការជួយជ្រោមជ្រែងឲ្យកម្មវិធីមានភាពល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាមួយគ្នានេះដែរ មានកងកម្លាំងរាជអាវុធហត្ថចាំការពារសុវត្ថិភាពប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ដែលពួកគេបានចំណាយពេលដ៏មានតម្លៃ មិនបានជួបជុំគ្រួសារ ដើម្បីបំពេញភារកិច្ចការការពារសុវត្ថិភាពនេះ។ ជាពិសេស ក៏នៅមានក្រុមការងារជាច្រើនទៀតដែលជួយជ្រោមជ្រែង ដើម្បីឲ្យព្រះរាជពិធីបុណ្យមួយនេះ ប្រព្រឹត្តិទៅយ៉ាងល្អ។

រូបភាព
រូបភាព

ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារសួនច្បារ ដែលបានខិតខំបោសសំអាតសំរាមនៅតាមសួនច្បារនានាចាប់ពីម៉ោង ២៤យប់ រហូតដល់បញ្ចប់នៅម៉ោង ៧:០០នាទីព្រឹកនេះ ត្រៀមសម្រាប់ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សូមចូលរួមសំអាតទីក្រុងរបស់យើងទាំងអស់គ្នា៕

ប្រភព៖ សាធារណការ រាជធានីភ្នំពេញ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T