កម្សាន្ត៖ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយបានស៊ែរចែករំលែករឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលប្ដីប្រពន្ធបរទេសមួយគូ បានមានគម្រោងចំណាយពេលកម្សាន្តនៅប្រទេសកម្ពុជាយើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្ដែដោយមូលហេតុមួយចំនួនពួកគេក៏បានកម្សាន្តនៅទីនេះបន្ដដល់ទៅ២អាទិត្យបន្ថែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសារបង្ហោះនោះបានសរសេររៀបរាប់ថា មេីលប្តីប្រពន្ធមួយគូ ជនជាតិអូស្រ្តាលីដេីរលេងនៅស្រុកខ្មែរតែបីថ្ងៃ តែជ្រុលដល់ពីរសប្តាហ៍ ដែលវីដេអូ ពួកគាត់ដេីរចូលផ្សារអុីអន១និង២ គ្រាន់តែងាកកាំម៉ារ៉ាទៅណា ប្រជាពលរដ្ឋខ្មែរសេីចដាក់គាត់ជានិច្ច បុគ្គលិកហាង ទោះមិនទិញ ដេីរកាត់ពីមុខក៏ញញឹមដែរ ហេីយលឺតែពាក្យ Welcome to Cambodia ពីប្រជាពលរដ្ឋខ្មែរ និង ជួបក្មេងៗសិស្សសាលានិយាយ Hello ទៅកាន់ពួកគាត់រហូត សួរពួកគាត់មកពីណា ហេីយតែងតែចប់ដោយពាក្យ Thanks for visiting Cambodia និង ពាក្យ Welcome ជានិច្ច ។
ពួកគាត់ថា ហេតុផលនេះហេីយដែលពួកគាត់ដេីរលេងស្រុកខ្មែរហួសច្រេីនថ្ងៃ ។ គាត់ថា មិនដែលមានស្រុកណាមានបុគ្គលិកនៅផ្សារទំនេីប Luxury ចេះញញឹមដាក់ និង និយាយលេងជាមួយពួកគាត់នោះទេ មានតែស្រុកខ្មែរនេះឯង ដោយគាត់ថា ប្រទេសណាក៏ដោយនៅតាមផ្សារទំនេីបប្រភេទ Luxury បែបនេះគឺ គេមិននិយាយរកមុន ឬ ញញឹមដាក់នោះទេ ។
បន្ទាប់មក ពួកគាត់ក៏ទិញវវ៉ាន់ប្រេនៗ ដោយគាត់ថា ឥវ៉ាន់ប្រេនៗម៉ាកល្បីៗដូច Puma Nike Adidas…និង មុខម្ហូបនៅតាមហាងល្បីៗនៅជុំវិញពិភពលោកនៅស្រុកខ្មែរដូចជា Starbucks, KFC, Texas, Burger King …មានតម្លៃថោកជាងនៅថៃ និង អូស្រ្ដាលី ហេីយក៏ទិញសម្លៀកបំពាក់ផងដែរ។
នៅស្រុកផ្សេងៗ ដោយមានថៃដែរ ពួកគាត់ថា ចូលផ្សារទំនេីប Luxury គេ ដេីរមេីលឥវ៉ាន់ គេមិនសួរនាំនោះទេ លុះតែគាត់សួររកមុន បាននិយាយរកគាត់ ហេីយមិនចេះញញឹមនោះទេ តែនៅស្រុកខ្មែរ ដេីរកាត់ញញឹមដាក់មុន សួរមួយម៉ាត់ តែបកស្រាយអំពីឥវ៉ាន់អស់អាលីងម៉ង ។ ពួកគាត់បាន Recommend អ្នកចង់shoppingនៅហាងល្បីៗ សាកមកស្រុកខ្មែរម្តងទាំងតម្លៃថោក និង សេវាកម្មល្អ៕
ប្រភព៖ Re Idea