កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព Song Kang ដែលធ្វើឲ្យអ្នកទស្សនាលង់នឹងសម្រស់ដ៏ស្រស់សង្ហា ព្រមទាំងសមត្ថភាពសម្ដែងយ៉ាងអស្ចារ្យ។ ថ្មីៗនេះ អ្នកគាំទ្រមានក្ដីរំភើបជាខ្លាំង ដោយរឿង Sweet Home បានចេញវគ្គ២ហើយ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ តួឯកប្រុសរូបនេះ ក៏បានបង្ហើបដំណឹងមួយទៅកាន់ហ្វេនផងដែរថា ខ្សែភាពយន្ដនេះ អាចជាការងារចុងក្រោយរបស់លោក មុននឹងលោកលាហ្វេន ដើម្បីចូលខ្លួនទៅបម្រើក្នុងជួរទាហ៊ានដែលជាភារកិច្ចរបស់ប្រជាជនកូរ៉េខាងត្បូងគ្រប់រូប មិនលើកលែងសូម្បីតែអ្នកជាតារាល្បីកម្រិតណាក៏ដោយ។
នៅក្នុងនោះ Song Kang បានបន្ដថា លោកនឹងបន្ដផ្សព្វផ្សាយអំពីរឿងនេះឲ្យចប់សព្វគ្រប់ មុននឹងលោកចាកចេញពីសិល្បៈមួយរយៈនេះ ហើយលោកបានសន្យាថា ខ្លួននឹងត្រឡប់មកវិញ ជាមួយនឹងសុខភាពល្អរឹងមាំ ដែលធ្វើឲ្យហ្វេនៗត្រៀមចិត្តមិនចង់ទាន់នោះទេ៕
ប្រភព៖ allkpop