សង្ស័យលើសពីមិត្តមែន! ប្រទះឃើញ Lisa ទៅមើលបាល់ជាមួយ Frederic ឡើងស្វីត

//s9.kh1.co/38/38de4440b8d2eeb2b5bd33c172a77518efb080b7.jpg
តារា & កម្សាន្ដ

 ០១-ធ្នូ-២០២៣ ៨ព្រឹក · ១០ ខែមុន

Lisa បានចេញមកឲ្យតម្រុយទំនាក់ទំនងនាងជាមួយលោក Frederic ម្ដងទៀតហើយ ដោយគេបានប្រទះឃើញអ្នកទាំងពីរ ទៅមើលការប្រកួតបាល់ទាត់

បារាំង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa សមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK មានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហាជាមួយលោក Frederic Arnault ដែលជាកូនប្រុសអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយគេធ្លាប់បានប្រទះឃើញអ្នកទាំងពីរទៅដើរលេងជាមួយគ្នា ឬណាត់ចួបគ្នាញ៉ាំអាហារថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa  និង Frederic Arnault
Lisa  និង Frederic Arnault
Lisa  និង Frederic Arnault
Lisa និង Frederic Arnault

បើទោះបីជាគ្មានការបញ្ជាក់ច្បាស់លាស់ណាមួយ ទាក់ទងនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែថ្មីៗនេះ Lisa បានចេញមកឲ្យតម្រុយទំនាក់ទំនងនាងជាមួយលោក Frederic ម្ដងទៀតហើយ ដោយគេបានប្រទះឃើញអ្នកទាំងពីរ ទៅមើលការប្រកួតបាល់ទាត់ ក្របខ័ណ្ឌ Champions League រវាង Paris Saint-Germain ជាមួយ Newcastle United កាលពីថ្ងៃទី២៨ខែវិច្ឆិកាកន្លងទៅនេះ។

Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់
Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់
Lisa  ទៅមើលការប្រកួតបាល់ទាត់
Lisa ទៅមើលការប្រកួតបាល់ទាត់

ក្នុងនោះ Lisa ពោរពេញដោយស្នាមញញិម ខណៈនាងបានទស្សនាការប្រកួតយ៉ាងជក់ចិត្ត ស្របពេល Frederic បានមកចូលរួមជាមួយបងប្រុសរបស់គេគឺលោក Antoine Arnault ផងដែរ។ យ៉ាងណាមិញ អ្នកទាំងពីរពុំបានអង្គុយកៅអីក្បែរគ្នានោះទេ គឺរាងឃ្លាតពីគ្នាបន្តិច៕

Frederic Arnault ទៅមើលការប្រកួតបាល់ទាត់
Frederic Arnault ទៅមើលការប្រកួតបាល់ទាត់

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T