ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន ចូលរួមអបអរសាទរចំពោះ តារាសម្ដែងស្រី Pat Napapa បន្ទាប់ពីបានលេចឮដំណឹងដ៏រីករាយបន្ទាប់ពី បង្ហាញពីការភ្ជាប់ពាក្យ ជាមួយនឹងបុរសម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ ត្រូវបានគេដឹងថា តារាសម្ដែងស្រី Pat Napapa និង លោក P Chanon បានភ្ជាប់ពាក្យនឹងគ្នាហើយ បើទោះបីជាអ្នកទាំងពីរមានអាយុខុសគ្នាគ្នា ១៤ ឆ្នាំក៏ដោយ ប៉ុន្តែក្តីស្រលាញ់របស់ P ដែលមានចំពោះ Pat គឺជាការធានានូវស្ថេរភាព និងការជឿជាក់លើគ្នាទៅវិញទៅមក។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការបើកបង្ហាញដំណឹងល្អមួយនេះ ក៏មានការចែករំលែកព័ត៌មានអំពី តារាស្រី Pat ដែលរូបនាងបានពាក់ចិញ្ចៀនភ្ជាប់ពាក្យជាមួយពេជ្រធំ ហើយបានលើកឡើងថា ពួកគេបានពិភាក្សារឿងនេះរួចហើយ ហើយក៏បានបន្ថែមថា រយៈពេល២ឆ្នាំកន្លងមកហើយដែលបានទាក់ទងគ្នា នាងមិនដែលយំព្រោះតែបុរសម្នាក់នេះឡើយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖






