ស្នេហាខិតខំសាង១១ឆ្នាំ ត្រូវបញ្ចប់ត្រឹម ឲ្យយើងចងចាំមេរៀនទាំង១០ចំណុចនេះ

//s9.kh1.co/7f/7f92b573b3973477e2228dfc0f38c21b73bff5d4.png
ប្រលោមលោក & អប់រំ

 ០១-ធ្នូ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

តាមរយៈស្នេហាដ៏ផ្អែមល្ហែមរយៈពេល១១ឆ្នាំបានត្រូវបញ្ចប់នេះ យើងអាចទាញយកមេរៀនសំខាន់ៗ១០ចំណុចពីស្នេហាពួកគេមកពិចារណា។

ស្នេហា៖ ថ្មីៗនេះ ដំណឹងបែកបាក់ស្នេហារបស់តារាសម្ដែងប្រុសស្រីដ៏ល្បីល្បាញនៃប្រទេសហ្វីលីពីនគឺ Kathryn Bernardo និង តារាប្រុស Daniel Ford បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើល និង មានការឈឺចាប់ជាខ្លាំង ដែលមិននឹកស្មានថាពួកគេឈានដល់ចំណុចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Daniel និង Kath
 Daniel និង Kath

គួរបញ្ជាក់ផងដែរថា Daniel និង Kath ចាប់ផ្ដើមស្គាល់គ្នាតាំងពីពួកគេចូលសម្ដែងសិល្បៈដំបូងៗ ក្នុងវ័យជំទង់ៗទើបនឹងពេញកម្លោះក្រមុំ ហើយពួកគេក៏បានស្រឡាញ់គ្នាជាសាធារណៈរហូតមក ដែលអ្នកទាំងពីរទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីអ្នកគាំទ្រ ប៉ុន្ដែវាជាដំណឹងដ៏ស្លុតចិត្តដែល Kathniel ប្រកាសបែកគ្នាបន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល១១ឆ្នាំ។

 Daniel និង Kath
 Daniel និង Kath

ជាក់ស្ដែងតាមរយៈស្នេហាដ៏ផ្អែមល្ហែមរយៈពេល១១ឆ្នាំបានត្រូវបញ្ចប់នេះ យើងអាចទាញយកមេរៀនសំខាន់ៗ១០ចំណុចពីស្នេហាពួកគេមកពិចារណា៖

១. មនុស្សម្នាក់ៗតែងតែប្រែប្រួល មិនថាអ្នកផ្ដល់អ្វីគ្រប់យ៉ាងលះបង់យ៉ាងក៏ដោយ បើគេចង់ចាកចេញ គឹអ្នកមិនអាចស្រោចស្រង់វាបាននោះទេ។

Kath និង ​Daniel
Kath និង ​Daniel

២. ភាពស្មោះត្រង់គឺពិបាករកណាស់ក្នុងជំនាន់នេះ។

៣. ត្រូវច្បាស់លាស់ បើអ្នកចង់បានទំនាក់ទំនងមួយដែលស្ថិតស្ថេរ អ្នកត្រូវតែតាំងចិត្តព្យាយាមរក្សាក្ដីស្រឡាញ់កុំឲ្យផ្លាស់ប្ដូរ។

 Daniel និង Kath
 Daniel និង Kath

៤. មុននឹងខាងស្រីចុះចាញ់ គឺនាងបានផ្ដល់ឪកាសឲ្យខាងប្រុសរាប់ភ្លេចហើយ។

៥. ត្រូវនៅជុំវិញមនុស្សដែលត្រឹមត្រូវ ពោលគឺ កុំស្ដាប់សម្ដីមនុស្សចាក់រុក។

 Daniel និង Kath
 Daniel និង Kath

៦. ស្រឡាញ់ខ្លួនឯង ផ្ដោតលើគោលដៅខ្លួនឯង ដើម្បីខ្លួនឯង Grow។

Kath
Kath

៧. វាជាការបាត់បង់របស់គេ បើគេជាអ្នកមានថ្មីមុន។

 Daniel និង Kath
 Daniel និង Kath

៨. បើទោះបីជាអ្នកស្ថិតក្នុងស្នេហាអស់រាប់ឆ្នាំជាមួយគ្នាក៏ដោយ ក៏មិនធានាថា បញ្ចប់ទៅដោយក្ដីសុខដែរ។

៩. អ្នកមិនចាំបាច់អង្វរឲ្យគេនៅនោះទេ អ្នកត្រូវតែគិតពីខ្លួនឯងសិន។

១០. មិនមែនគ្រប់ការបែកបាក់ សុទ្ធតែអាក្រក់នោះទេ វាអាចជារឿងល្អសម្រាប់អ្នក៕

 Daniel និង Kath
 Daniel និង Kath
Kath
Kath
Daniel
Daniel
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T