គិតថាសមគ្នាទេ? Kath ត្រូវហ្វេនៗចង់ឲ្យតួឯកប្រុសសង្ហារូបនេះ មកស្អំបេះដូង

//s9.kh1.co/08/08ab68df0aff81aaa1a3f4368dd862f32a394587.png
តារា & កម្សាន្ដ

 ០៥-ធ្នូ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ហ្វេនៗបានបង្វែរចំណាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុសសង្ហា Alden Richards ដែលជាដៃគូសម្ដែងរឿងជាមួយ Kathryn កាលពីពេលកន្លងមក។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយថា តារាសម្ដែងជនជាតិហ្វីលីពីន ដ៏ល្បីល្បាញ Kathryn ទើបតែប្រកាសជាសាធារណៈអំពីការសម្រេចចិត្តចែកផ្លូវគ្នាជាមួយតារាប្រុស Daniel ក្រោយពីទាក់ទងគ្នាដោយបើកចំហអស់រយៈពេល១១ឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kathryn 
Kathryn 

ជាមួយគ្នានេះដែរ ពួកគេបានបង្ហោះសារទាំងសងខាងដោយបញ្ជាក់អំពីការស្រឡាញ់ និងការគោរពគ្នាទៅវិញទៅមក ដោយមិនមានទំនាស់អ្វីនោះទេ។ ដោយឡែក អ្នកគាំទ្រជាច្រើននាំគ្នាស្រងាកចិត្ត ឈឺចាប់ ជំនួសជាខ្លាំង ដែលស្នេហាច្រើនឆ្នាំត្រូវបញ្ចប់ត្រឹមពាក្យថា គោរព។

Kathryn 
Kathryn 

ទោះបីជាយ៉ាងណាក៏ដោយ ហ្វេនៗក៏បានបង្វែរចំណាប់អារម្មណ៍ទៅលើតារាសម្ដែងប្រុសសង្ហា Alden Richards ដែលជាដៃគូសម្ដែងរឿងជាមួយ Kathryn កាលពីពេលកន្លងមក ដោយអ្នកគាំទ្រគិតថា ពួកគេសមគ្នា ពួកគេសង្ឃឹមថា Alden អាចស្អំបេះដូងរបស់តួ​ឯកស្រីយើងបាន។

Daniel
Daniel

គួរបញ្ជាក់ផងដែរថា Alden និង Kathryn ធ្លាប់សម្ដែងរឿងជាមួយគ្នាម្ដង ចំណងជើង Hello Love Goodbye ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកទស្សនា ហើយបច្ចុប្បន្នពួកគេទាំងពីរក៏មានការងាររួមគ្នាជាបន្ដបន្ទាប់ផងដែរ៕

Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Kathryn និង Adel
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T