កម្ពុជា៖ អតីតស្តេចប្រដាល់របស់ភូមា លោក Dave Leduc បានបោះសម្តីថា វាគឺជាការងាយស្រួលណាស់សម្រាប់លោកក្នុងការជួបជាមួយធឿន ធារ៉ា បន្ទាប់ពីមានអ្នកគាំទ្រម្នាក់បានស្នើសុំចង់ឱ្យលោកជួបគ្នាជាមួយអ្នកប្រដាល់របស់កម្ពុជា ដែលកូនសិស្សរបស់លោកគ្រូ អេភូថងរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ ឥឡូវនេះ ធឿន ធារ៉ា កំពុងមានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក្រោយរូបគេបានបង្ហាញសមត្ថភាពល្អខ្លាំងនៅលើសង្វៀនប្រដាល់ ដោយមួយរយៈចុងក្រោយនេះរូបគេមិនទាន់ស្គាល់បរាជ័យនៅក្នុងការប្រកួតនៅឡើយទេ និងជាពិសេសទើបតែដណ្តើមបានខ្សែក្រវាត់តម្លៃមួយម៉ឺនដុល្លារអាមេរិកមួយ និងឡានទំនើបមួយគ្រឿងពីកម្មវិធីប្រកួតដ៏ធំមួយទៀតផង។
ប៉ុន្តែទោះបីជា ធារ៉ា កំពុងឡើងកូដខ្លាំងបែបនេះក៏ដោយ ក៏ Dave ហាក់មិនញញើតចំពោះអ្នកប្រដាល់រហស្សនាមអ្នកលេងពូថៅដៃដែលមានដើមមកំណើតមកពីខេត្តព្រៃវែងរូបនេះដែរ ខណៈថ្មីៗនេះនៅក្នុងការ Share មួយលើផេករបស់ Dave ផ្ទាល់ មានអ្នកគាំទ្រម្នាក់បានបញ្ចេញមតិថា “អ្នកគួរតែជួបគ្នាជាមួយនឹង ធឿន ធារ៉ា” ហើយក្រោយមក Dave បានឆ្លើយតបទៅវិញថា “វាយគឺងាយស្រួលណាស់សម្រាប់ខ្ញុំ”
គួរបញ្ជា់ថា Dave បានប្រកាសចូលនិវត្ត៍ពីអាជីពពីកីឡាករប្រដាល់ហើយ បន្ទាប់ពីបញ្ចប់ការប្រកួត ដោយស្មើគ្នាទល់នឹងកីឡាករ ព្រំ សំណាង កាលពីថ្ងៃទី ៥ ខែ វិច្ឆិកា កន្លងទៅ។