Taylor Swift ទម្លាយថា កាលឈ្លោះគ្នាជាមួយ Kanye និង Kim គឺពិបាកចិត្ត ដល់ថ្នាក់...

//s9.kh1.co/05/0517c63bdd5b119f6c418393186319cdd6c54045.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០២៣ ៩ព្រឹក · មួយឆ្នាំមុន

ក្រោយជាប់ជា "មនុស្សដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២៣" ពីទស្សនាវដ្ដី TIME រួចមក Taylor បានទម្លាយថា ជម្លោះជាមួយ Kanye និង Kim ធ្វើឲ្យនាងពិបាកចិត្តរហូតផ្លាស់ប្ដូរទីលំនៅ

អាមេរិក៖ Taylor Swift គឺជាតារាចម្រៀងផបដ៏ល្បីល្បាញ មិនត្រឹមតែនៅអាមេរិកទេ គឺនៅទូទាំងពិភពលោកតែម្ដង ដោយក្នុងនោះការប្រគុំតន្ត្រី "The Eras Tour" របស់នាងបានទទួលសន្ទុះនៃការគាំទ្រភ្លូកទឹកភ្លូកដី និងរកចំណូលបានរាប់លាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

យ៉ាងណាមិញ ភាពជោគជ័យរបស់ Taylor មិនមែនបានមកពីសំណាងនោះឡើយ គឺបានមកពីភាពអត់ធ្មត់និងខិតខំប្រឹងប្រែងរបស់នាង មិនថាធ្លាប់ឆ្លងកាត់រឿងរ៉ាវពិបាកប៉ុណ្ណាក៏ដោយ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៦ កន្លងទៅ Taylor ត្រូវបានមហាជនជាច្រើនចោទប្រកាន់ថានាងជាមនុស្សពុតក្បត់ មនុស្សកុហក ជា "ពស់" ដែលលាក់ពិស បន្ទាប់ពីមានជម្លោះជាមួយ តារារ៉េបល្បីល្បាញ "Kanye West" ។

Kanye West និង Taylor Swift
Kanye West និង Taylor Swift

កាលណោះ Kanye បានចេញបទចម្រៀងថ្មីមានឈ្មោះថា "Famous" ដែលក្នុងនោះប៉ារ៉ូលបទចម្រៀងមួយឃ្លាបានប្រើប្រាស់ពាក្យមិនសមរម្យទៅលើ Taylor Swift ។ បន្ទាប់មក Taylor បានចេញមុខមកប្រតិកម្ម ដោយអះអាងថានាងពុំបានអនុញ្ញាតឲ្យ Kanye យកឈ្មោះនាងទៅប្រើក្នុងភាសាបែបនោះទេ។ ស្រាប់តែ Kim Kardashian ដែលកាលណោះជាភរិយារបស់ Kanye បានបង្ហោះសន្ទនាតាមទូរស័ព្ទក្លែងក្លាយ (កាត់ត) រវាង Taylor និង Kanye ចោទថា Taylor បានយល់ព្រមឲ្យ Kanye ប្រើប្រាស់ឃ្លានោះក្នុងបទចម្រៀងរបស់គេទៅវិញ ដែលបានធ្វើឲ្យមហាជនគិតថា Taylor Swift ជាមនុស្សនិយាយកុហក ហើយបាននាំគ្នាចូលទៅនិយាយពាក្យមិនសមរម្យដាក់នាងក្នុងបណ្ដាញសង្គមដោយបានដាក់រូបពស់ទៀតផង។

Kanye West និង Taylor Swift
Kanye West និង Taylor Swift
Kanye West និង Kim Kardashian
Kanye West និង Kim Kardashian

ឥឡូវនេះក្រោយជាប់ជា "មនុស្សដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២៣" ពីទស្សនាវដ្ដី TIME រួចមក Taylor បានទម្លាយថា ជម្លោះជាមួយ Kanye និង Kim ធ្វើឲ្យនាងពិបាកចិត្តរហូតផ្លាស់ប្ដូរទីលំនៅ៖ 

មិនបានធ្វើអីខុសសោះ អាជីពទាំងមូលក៏បានឃ្លាតឆ្ងាយពីខ្ញុំ។ ខ្ញុំត្រូវគេចោទប្រកាន់ ដែលកាលណោះ Kim Kardashian បានថតសំឡេងខ្ញុំដោយខុសច្បាប់ហើយយកទៅកាត់ត និងប្រាប់គ្រប់គ្នាថាខ្ញុំជាមនុស្សកុហក។ បន្ទាប់មក វាក៏បានធ្វើឲ្យខ្ញុំចួបនឹងជីវិតដែលខ្ញុំមិនធ្លាប់ចួបប្រទះពីមុន។ ខ្ញុំបានប្ដូរទីលំនៅទៅប្រទេសផ្សេង ហើយមិនចាកចេញពីផ្ទះដែលជួលនោះអស់រយៈពេលមួយឆ្នាំឯណោះ។ ខ្ញុំខ្លាចសូម្បីទទួលទូរស័ព្ទ។ ខ្ញុំបានរុញច្រានមនុស្សជាច្រើនចេញពីជីវិតដោយសារតែមិនជឿទុកចិត្តលើពួកគេ។ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់។

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift

ប្រភពpeople

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T