ស្ងាត់ៗ Lisa ចូលរួមពិធីជប់លៀងខួបកំណើតរបស់តារារ៉េប Jay-Z

//s9.kh1.co/5c/5c0690e8f6561658809f7d325da3c409d1639458.png
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០២៣ ១០ព្រឹក · ៩ ខែមុន

កម្មវិធីនេះ ចូលរួមដោយតារាល្បីៗជាច្រើនដូចជា Beyoncé ដែលជាភរិយារបស់លោក Rihanna ASAP Rocky, Kylie។

កម្សាន្ត៖ កាលពីថ្មីៗនេះ តាមប្រភពពីបរទេសបានឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បីល្បាញ​ Lisa បានចូលរួមកម្មវិធីជប់លៀងខួបកំណើតលក្ខណៈស្ងប់ស្ងាត់របស់តារារ៉េបលំដាប់ពិភពលោក Jay-Z។ ជាមួយគ្នានេះផងដែរ តារារ៉េប Jay-Z បានធ្វើខួបកំណើតគម្រប់ ៥៤ឆ្នាំរបស់លោក ដែលបានប្រារព្ធនៅឯប្រទេសបារាំង ហើយបានអញ្ជើញភ្ញៀវកិត្តិយស១០០នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Beyoncé និង Jay-Z
 Beyoncé និង Jay-Z

ជាពិសេស​ កម្មវិធីនេះ ចូលរួមដោយតារាល្បីៗជាច្រើនដូចជា Beyoncé ដែលជាភរិយារបស់លោក Rihanna ASAP Rocky, Kylie។ គួរបញ្ជាក់ផងដែរថា ដោយសារតែកម្មវិធីនេះ មានលក្ខណៈឯកជន ដូចនេះមិនមានរូបភាពឬវីដេអូបង្ហោះជាសាធារណៈនោះទេ។

 Lisa
 Lisa

ប៉ុន្ដែនៅក្នុងថ្ងៃនោះផងដែរ Lisa ក៏បានបង្ហោះរូបភាពរបស់ខ្លួនមួយសន្លឹក បន្ទាប់មក Beyoncé ក៏បានបង្ហោះរូបរបស់ខ្លួនជាមួយនឹងស្វាមី ដោយសរសេរបញ្ជាក់ពីថ្ងៃនៃពិធីជប់លៀងខួបកំណើត។ ទន្ទឹមនឹងនោះ Lisa បានធ្វើឲ្យហ្វេនភ្ញាកផ្អើល ដែលនាងក៏ជាមិត្តជិតស្និទម្នាក់របស់តារារ៉េបជើងចាស់រូបនេះដែរ៕

ប្រភព៖ Koreaboo

 Lisa
 Lisa
 Lisa
 Lisa
 Lisa, Beyoncé និង Jay-Z
 Lisa, Beyoncé និង Jay-Z
 Beyoncé និង Jay-Z
 Beyoncé និង Jay-Z
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T