ថៃ៖ ក្រឡេកឃើញថា មួយរយៈចុងក្រោយមកនេះ តារាស្រី Chompoo Araya និងស្វាមី លោក Nott Wisarut កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ព្រមទាំងពេលវេលាយ៉ាងកក់ក្ដោជាមួយកូនៗថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដូចជាពេលចុងក្រោយនេះវិញ តារាស្រីរូបនេះ ព្រមទាំងស្វាមីរបស់ខ្លួន បានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍សាជាថ្មីទៀតហើយ នៅពេលដែលបានបង្ហាញសកម្មភាពល្អូកល្អឺន កាន់ដៃគ្នាចេញទៅហូបបាយជុំគ្នា ក្នុងរូបភាពផ្អែមល្ហែម ដែលបានបង្ហោះលើ Instagram ។
ជាមួយនឹងការបង្ហោះនេះដែរ ថែមទាំងបានធ្វើឲ្យអ្នកលេងអ៊ីនធឺណេត ដែលបានឃើញហើយ បានបញ្ចេញមតិសរសើរពីភាពគួរឲ្យស្រលាញ់ និងសកម្មភាពដ៏មានសុភមង្គលរបស់ប្ដីប្រពន្ធមួយគូមិនផ្លាស់ប្ដូរ ក្រោយពីបានរៀបការសាងគ្រួសារនឹងគ្នា ជាច្រើនឆ្នាំកន្លងមកនេះ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖