កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ តារាសម្ដែងប្រុស Yoo Ah In បានបង្ហាញខ្លួននៅឯតុលារកណ្ដាលនៃទីក្រុងសេអ៊ូល ដោយលោកទទួលរងការចោទប្រកាន់ជាច្រើនករណី ដែលនៅក្នុងនោះ រួមមានការប្រើប្រាស់គ្រឿងញៀនជាទម្លាប់ ការជក់បារី និងការញុះញង់ឱ្យមានការបំផ្លិចបំផ្លាញភ័ស្តុតាង ការបំពានច្បាប់សេវាវេជ្ជសាស្រ្ត និងការក្លែងបន្លំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាសម្ដែង Yoo Ah In បង្ហាញខ្លួនជាមួយនឹងអាវធំពណ៌ខ្មៅ ព្រមទាំងមានសក់វែង ទឹកមុខស្លក់មើលសឹងតែចំណាំមិនបាន។ ទន្ទឹមនឹងនោះដែរ លោកបាននិយាយសុំទោសទៅកាន់មហាជនថា "ខ្ញុំសុំទោសដែលបង្កឲ្យមានការព្រួយបារម្ភដល់អ្នកគ្រប់គ្នា"។
លោកបានបន្ថែមទៀតថា លោកនឹងចូលរួមសហការដោយភាពស្មោះត្រង់ក្នុងដំណើរការតេស្ដតាមសមត្ថភាពដែលលោកអាចធ្វើបាន។ ហើយរូបលោកក៏សូមការអភ័យទោសម្តងទៀត ដែលធ្វើឲ្យអ្នកគ្រប់គ្នាខកចិត្ត។
គួរបញ្ជាក់ផងដែរថា Yoo Ah In ប្រឈមមុខនឹងការចោទប្រកាន់លើការរក្សាទុកថ្នាំ propofol 181 ដង ចាប់ពីខែកញ្ញា ឆ្នាំ 2020 ដល់ខែមីនា ឆ្នាំបន្ទាប់ និងបានចេញវេជ្ជបញ្ជា និងទទួលថ្នាំងងុយគេងដោយខុសច្បាប់ក្នុងឈ្មោះអ្នកដ៏ទៃ ពីខែឧសភា ឆ្នាំ 2021 ដល់ខែសីហា ឆ្នាំដដែល៕
ប្រភព៖ allkpop