កម្សាន្ត៖ តារាចម្រៀងស្រីវ័យ ៣២ ឆ្នាំ Selena Gomez បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែល នាងពាក់ឈុតទន្សាយ និងស្បែកជើង ដើម្បីមើលការប្រគុំតន្ត្រីរបស់ Sabrina Carpenter ជាមួយមិត្តប្រុស និងប្អូនស្រីរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាចម្រៀងស្រី Selena បានស្លៀកពាក់ឈុតទន្សាយពណ៌ផ្កាឈូក នៅឯការប្រគុំតន្ត្រី Short n' Sweet របស់ Sabrina Carpenter នៅ Inglewood រដ្ឋ California កាលពីល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកាកន្លងទៅ។ ឈុតដ៏កក់ក្ដៅមួយនេះ មានខ្សែរ៉ូតដល់ក ត្រចៀកវែង និងលំនាំបេះដូងគួរឱ្យស្រលាញ់។ ជាពិសេស Selena បានពាក់ស្បែកជើងកប្បាស ពាក់វ៉ែនតាពណ៌ផ្កាឈូក ហើយបង្ហាញមុខមាត់ទទេ ដោយគ្មានការតុបតែង។
ចំណែកឯ មិត្តប្រុសរបស់ Selena ដែលជាតន្ត្រីករ Benny Blanco ក៏បានស្លៀកពាក់បែបសាមញ្ ញជាមួយនឹងអាវក្រណាត់ភ្លឺ ខោរលុង និងស្បែកជើង Birkenstock ។ យោងតាម Page Six Selena និងមិត្តប្រុសរបស់នាង បាននាំប្អូនស្រីអាយុ ១១ ឆ្នាំរបស់នាង Gracie Elliot Teefey និងក្រុមមិត្តភក្តិរបស់នាង ទៅមើលការប្រគុំតន្ត្រី ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖