កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ក៏មិនខុសអីពីតារាចម្រៀង KPOP ដទៃទៀតដែរគឺតែងតែប្រាថ្នាចង់បានរាងស្វ៊ែលស្រឡូនស្អាត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីឆ្នាំមុនៗ Rosé តែងតែបង្ហាញវត្តមានជាមួយនឹងរាងរៅដ៏ស្វ៊ែលរបស់នាងរហូតអ្នកគាំទ្រមានការព្រួយបារម្ភលើសុខភាពនាង ដោយសារតែនាងស្គមខ្លាំងពេក។
ប៉ុន្តែថ្មីៗនេះ Rosé បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងសប្បាយចិត្ត បន្ទាប់ពីឃើញនាងបង្ហាញខ្លួនក្នុងកម្មវិធី "The Seasons" របស់ Lee Young Ji ដោយនាងបានចុះពីលើឡានមករាក់ទាក់អ្នកគាំទ្រ ក៏ដូចជាថតរូបផងដែរ។
ក្នុងនោះ អ្នកគាំទ្រចាប់អារម្មណ៍ថា Rosé ហាក់មានសាច់មានឈាមជាងមុន និងមើលទៅឡើងគីឡូផងដែរ គឺមិនស្គមឃើញតែស្បែកដណ្ដប់ឆ្អឹងដូចមុននោះឡើយ ធ្វើឲ្យអ្នកគាំទ្រមានការបញ្ចេញមតិហូរហែ សុំឲ្យនាងថែរក្សាសុខភាពនិងរក្សាគីឡូបែបនេះ កុំឲ្យស្គមដូចមុនខ្លាំងពេក៕
ប្រភព៖ koreaboo