កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Jiyeon ជាសមាជិកក្រុមចម្រៀងនារី T-ara បានឈានដល់ការលែងលះតាមផ្លូវច្បាប់ជាផ្លូវការជាមួយនឹងអតីតស្វាមី Hwang Jae Gyun ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេទាំងពីរនាក់បានឈានដល់កិច្ចព្រមព្រៀងលែងលះជាផ្លូវការ កាលពីថ្ងៃទី២១ខែវិច្ឆិកាកន្លងទៅនេះ ដោយភ្នាក់ងាររបស់ Jiyeon បានចេញមុខបញ្ជាក់ដោយផ្ទាល់រួចហើយ បន្ទាប់ពីអ្នកតំណាងរបស់អ្នកទាំងពីរបានចូលខ្លួនមកបំភ្លឺនៅតុលាការក្រុងសេអ៊ូលរួចមក។
គួរបញ្ជាក់ផងដែរថា Jiyeon និងអតីតស្វាមី Hwang Jae Gyun បានរៀបការយ៉ាងគគ្រឹកគគ្រេងកាលពី២ឆ្នាំមុន បន្ទាប់ពីទាក់ទងគ្នាបានមួយរយ: ប៉ុន្តែគួរឲ្យស្តាយដែលចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរពុំអាចបន្តរក្សាបាននោះឡើយ៕
ប្រភព៖ allkpop