កម្សាន្ត៖ កាលពីថ្មីៗនេះ គេបានប្រទះឃើញអតីតតារាចម្រៀងកូរ៉េ ដ៏ល្បីល្បាញ Seungri ដែលជាសមាជិកចាស់នៃក្រុម Big Bang បានប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួនជាមួយមិត្តៗនៅឯប្រទេសថៃយ៉ាងសប្បាយរីករាយ។ នៅក្នុងនោះ Seungri ឈានចូលដល់វ័យ៣៣ឆ្នាំហើយ លោកត្រូវបានមិត្តម្នាក់បង្ហោះរូបភាពអបអរខួបកំណើតនៅក្នុងគណនីបណ្ដាញសង្គមរបស់គេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ ត្រូវបានដោះលែងពីការមន្ទីឃុំឃាំងកាលពីខែកុម្ភៈកន្លងទៅនេះ ដោយឲ្យលោកមានសេរីភាពឡើងវិញ។ ហើយបច្ចុប្បន្នលោកក៏កំពុងតែមានជំនួញនៅក្នុងដៃផងដែរ ប៉ុន្ដែទោះបីជាយ៉ាងណា វាគ្មានសង្ឃឹមទេ ដែលថា Seungri នឹងត្រឡប់ចូលសិល្បៈវិញនោះ។
ដោយឡែក អ្នកគាំទ្រនៅតែសប្បាយចិត្តនៅពេលដែលឃើញតារាប្រុសរូបនេះ មានសុខភាពល្អ និង ប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត។ ជាពិសេស លោកក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមនឹករលឹកជាខ្លាំង ទោះបីជាលោកធ្លាប់មានកំហុសដល់ថ្នាក់ចូលក្នុងគុកក៏ដោយចុះ៕
ប្រភព៖ allkpop