កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រកូរ៉េ ព្រះរាជវាំង Gyeongbokgung ត្រូវបានជនពាលគូសពេញជញ្ជាំង

//s9.kh1.co/5a/5acdb99334d9e13186f2e6f409db4b28905d0b5e.png
តារា & កម្សាន្ដ

 ១៧-ធ្នូ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ជញ្ជាំងខាងក្រៅនៃរាជវាំង Gyeongbokgung ដែលជាទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រត្រូវបានបំផ្លិចបំផ្លាញដោយថ្នាំពណ៌គូសរញ៉េរញ៉ៃពេញជញ្ជាំង។

កូរ៉េខាងត្បូង៖ នៅព្រឹកព្រលឹមនៃថ្ងៃទី 16 ខែធ្នូ ឆ្នាំ២០២៣ ក្រុមប៉ូលីសបានទទួលរបាយការណ៍ថា ជញ្ជាំងខាងក្រៅនៃរាជវាំង Gyeongbokgung ដែលជាទីកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រត្រូវបានបំផ្លិចបំផ្លាញដោយថ្នាំពណ៌គូសរញ៉េរញ៉ៃពេញជញ្ជាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung

ជាមួយគ្នានេះដែរ គេមិនទាន់ស្គាល់អត្តសញ្ញាណជនដែលបាន បាញ់ថ្នាំនៅឡើយនោះទេ ប៉ុន្ដែនៅលើជញ្ជាំងនោះ បានសរសេរថា "ភាពយន្តឥតគិតថ្លៃ" នៅលើជញ្ជាំងខាងក្រៅនៃទ្វារខាងលិចរបស់វាំង ក៏ដូចជានៅលើជញ្ជាំងនៅខាងក្រៅរាជវាំងដែលជាសារមន្ទីរប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងផងដែរ។

រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung

ខណៈពេលដែលប៉ូលីសកំពុងស៊ើបអង្កេតករណីនេះដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជននោះ រដ្ឋបាលបេតិកភណ្ឌវប្បធម៌នឹងចាប់ផ្តើមការងារជួសជុលឡើងវិញក្នុងពេលឆាប់ៗនេះដើម្បីលុបបំបាត់ថ្នាំពណ៌លើជញ្ជាំង។

រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung

បច្ចុប្បន្ននេះ ផ្នែកដែលបំផ្លិចបំផ្លាញនៃជញ្ជាំងត្រូវបានគេបិទបាំង អ្នក​និយម​លេង​បណ្ដាញសង្គម​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់ធ្ងបំផុត ​ចំពោះ​ពិរុទ្ធជន​នៅ​ពេល​ដែល​ចោរ​ត្រូវ​បាន​ចាប់​ខ្លួន។

រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung

គួរបញ្ជាក់ផងដែរថា រាជវាំង Gyeongbokgung នេះ គឺជាកន្លែងទេសចរណ៍ដ៏ធំនៅប្រទេសកូរ៉េ ដែលមានភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីចូលទស្សនា ហើយបន្ថែមពីនោះ ទីនេះ ក៏ជាកន្លែងសម្រាប់ថតរឿងបែបកូរ៉េនាសម័យបុរាណ ដែលយើងតែងតែឃើញនៅក្នុងរឿងផងដែរ៕

ប្រភព៖ allkpop

រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung
រាជវាំង Gyeongbokgung
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/11/11bfd0a2440c48618449b7da4cdf2ac17dc413fd.jpg

MV"សែកមន្ត" ប្រកាសចេញផ្លូវការ 30/11/2024 ក្នុងMVមានចាប៉ីខ្មែរជាង100ដើម ប្រគំភ្លេង បុរាណលាយសម័យ ដើម្បីអបអរសាទរគម្រប់ខួប8ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

 ២៧-វិច្ឆិកា-២០២៤ 
 ២ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T