កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាចម្រៀងស្រី Joy ដែលជាសមាជិកក្រុម Red Velvet បានបង្ហាញខ្លួនសារជាថ្មីជាមួយនឹងរូបរាងមានសាច់ជាងមុន ដែលបានធ្វើឲ្យហ្វេនមានការងើយឆ្ងល់ថា ហេតុអ្វីបាននាងបណ្ដោយខ្លួនបែបនេះ តើមកពីបញ្ហាសុខភាពឬយ៉ាងណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាជជែកអំពីបញ្ហារូបរាងរបស់ Joy បែបព្រួយបារម្ភពីបញ្ហាផ្លូវចិត្ត ក៏ដូចជាសុខភាព តារាស្រីរូបនេះ ក៏បានចេញមុខទម្លាយពីមូលហេតុឲ្យហ្វេនបានដឹងថា តាមពិតទៅ នាងមិនទាន់ត្រៀមខ្លួនសម្រាប់បង្ហាញវត្តមានមុខមហាជនជាមួយនឹងរូបរាងនាងនោះទេ ប៉ុន្ដែដោយសារមានបញ្ហាខ្លះវាសំខាន់ជាការខ្មាស់អៀនជាមួយរូបរាងនាងទៅទៀត។
បើយោងតាមការបកប្រែពីសម្ដីផ្ដល់បានឲ្យដឹងថា Joy មានបញ្ហាសុខភាពដែលនាងមិនទាន់ជាសះស្បើយនោះទេ ប៉ុន្ដែនាងសម្រេចចិត្តថានឹងមិនផ្អាកសកម្មភាពការងារនោះឡើយ ដោយឡែក នាងនឹងនៅជាមួយអ្នកគាំទ្រ ហើយនឹងរក្សារសុខភាពខ្លួនឯងបណ្ដើរៗ បន្ទាប់ពីបានពិភាក្សារជាមួយក្រុមការងារ ហើយនាងមានការសុំទោសទៅកាន់ហ្វេនដែលនាងមិនអាចថែរក្សារសុខភាពខ្លួនឯងជា១០០% ប៉ុន្ដែនាងបានត្រឡប់មកវិញហើយ៕
ប្រភព៖ Koreaboo