ធ្លាប់តែគេសរសើរ Lee Dong Wook ប្ដូរស្តាយ៍ថ្មីលើកនេះ ហ្វេនថាចាស់ជាងមុន

//s9.kh1.co/89/89a93208f9a43d5d060ab251f1d9cbe2c4c04cda.png
តារា & កម្សាន្ដ

 ១៨-ធ្នូ-២០២៣ ៣ល្ងាច · ៩ ខែមុន

ពាក់កណ្ដាលខែធ្នូនេះ Lee Dong Wook ស្រាប់តែប្ដូរស្ដាយ៍ម៉ូតសក់ថ្មី ដែលលោកត្រៀមថតសម្រាប់ទិវាបុណ្យណូអែលដូចរាល់ឆ្នាំ​។

កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញ Lee Dong Wook ដែលលោកមានអាយុ៤០ឆ្នាំហើយ ប៉ុន្ដែនៅតែមានរូបរាងសង្ហាធ្វើឲ្យហ្វេនទាំងចាស់ទាំងក្មេងលង់សម្រស់លោកដកចិត្តមិនរួច។ ពិសេស តារាប្រុសរូបនេះ នៅតែអាចចាប់យកបេះដូងអ្នកគាំទ្របាន មិនថាលោកសម្ដែងជាតួរងឬតួចិត្តអាក្រក់យ៉ាងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Dong Wook 
Lee Dong Wook 

ដោយឡែក ពាក់កណ្ដាលខែធ្នូនេះ Lee Dong Wook ស្រាប់តែប្ដូរស្ដាយ៍ម៉ូតសក់ថ្មី ដែលលោកត្រៀមថតសម្រាប់ទិវាបុណ្យណូអែលដូចរាល់ឆ្នាំ​ ហើយវាបានធ្វើឲ្យហ្វេនបែរជាមានការស្រងាកចិត្តទៅវិញ ព្រោះតែលោកបានដាក់សក់ពណ៌ស តាមតួអង្គ Jack Frost នៅក្នុងរឿងបែបបុណ្យណូអែល។

Lee Dong Wook 
Lee Dong Wook 

ក្រោយពីតួប្រុសវ័យជ្រេរូបនេះ បានបង្ហាញម៉ូតសក់ថ្មីខ្លួនហើយ បែរជាមានមតិជាច្រើនថា ហេតុអីបានជាជ្រើសរើសសក់ពណ៌ស វាមិនសមនឹងមុខ Dong Wook នោះទេ ផ្ទុយទៅវិញវាធ្វើឲ្យរូបលោកកាន់តែមើលទៅចាស់ដូចជាអាយុខ្លួនផងដែរ៕

ប្រភព៖ leedongwook_official 

Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Lee Dong Wook 
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T