អាមេរិក៖ យោងតាមសេចក្ដីរាយការណ៍ពី Page Six បានបញ្ជាក់ថា Travis Kelce ដែលជាមិត្តប្រុសរបស់ Taylor Swift បានស្នើសុំបើកភ្លើងខៀវពីឪពុករបស់នាងដើម្បីរៀបការជាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលប្រិយមិត្តបានជ្រាបហើយថា Taylor Swift ដែលជាតារាចម្រៀង POP ដ៏ល្បីឈ្មោះរបស់អាមេរិកកំពុងមានទំនាក់ទំនងស្នេហា ជាមួយកីឡាករបាល់ឱប Travis Kelce ដែលជារឿយៗគេតែងតែឃើញនាងបានទៅស្រែកហ៊ោលើកទឹកចិត្តមិត្តប្រុសថែមទៀតផង។
យ៉ាងណាមិញ មើលទៅទំនាក់ទំនងរវាងអ្នកទាំងពីរហាក់វិវត្តន៍ទៅមុខមួយកម្រិតទៀតហើយ បន្ទាប់ពី Taylor បាននាំឪពុករបស់ខ្លួនទៅទស្សនាការប្រកួតទៀតផង។ មានពាក្យចចាមអារ៉ាមថា Travis បានចូលមកជជែកសុំការអនុញ្ញាត ក៏ដូចជាសុំពរពីឪពុករបស់ Taylor ដើម្បីបានរៀបការជាមួយតារាចម្រៀងរូបនេះ បញ្ជាក់ថាពួកគេពិតជាស្រលាញ់គ្នាខ្លាំង រហូតគិតពីរឿងអនាគត៕
ប្រភព៖ cosmopolitan