តារា TikTok កូរ៉េ ដែលល្បីស្រែកហៅ Mama បែរជាលែងចេញវីដេអូ ព្រោះកំពុងជាប់ចោទករណីរំលោ->>ភ

//s9.kh1.co/1b/1b11766cd65b883293a14aa72f792202e39300c7.png
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

តារា TikTok ដែលស្គាល់ថា WonJeongMan ឬ @ox_zung​ មាន Follower ដល់ទៅ 55.6M បានកំពុងតែស្ថិតនៅក្នុងបទល្មើសរំលោភសេពសន្ថវៈនារីជាមិត្តម្នាក់។

កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រភពព័ត៌មានពីកូរ៉េបានទម្លាយមុខជនជាប់ចោទករណីរំលោភ ដែលជាតារាបណ្ដាញសង្គមតិកតុកដ៏ល្បីល្បាញ ដែលមានអ្នក Follow ច្រើនជាងគេនៅកូរ៉េ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមនេះ ឆ្ងល់ថា ហេតុអ្វីបានជាលោក​ស្ងាត់ឈឹងមិនឃើញចេញវីដេអូសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Seo Won Jeong
Seo Won Jeong

តាមរយៈរបាយការណ៍បានឲ្យដឹងថា តារា TikTok ដែលស្គាល់ថា WonJeongMan ឬ @ox_zung​ មាន Follower ដល់ទៅ 55.6M បានកំពុងតែស្ថិតនៅក្នុងបទល្មើសរំលោភសេពសន្ថវៈនារីជាមិត្តម្នាក់។ ជុំវិញករណីនេះ ដើមហេតុកើតឡើងដោយ តារាប្រុសរូបនេះ និង មិត្តប្រុសម្នាក់ទៀត បានផឹកស៊ីជាមួយមិត្តភក្ដិស្រីហើយបង្ខំឲ្យនាងផឹកដល់ស្រវឹងសន្លប់លែងដឹងខ្លួន។

Seo Won Jeong
Seo Won Jeong

បន្ទាប់មក Won Jeong និង​មិត្តប្រុសនោះ ក៏បាននាំនារីរូបនេះ ទៅផ្ទះខ្លួនហើយធ្វើការរំលោភបំពាន លុះដល់នាងភ្ញាក់ដឹងខ្លួន នាងបានឮសម្លេងដូចកំពុងថតវីដេអូ នាងក៏បានខលហៅប៉ូលីសមកចាប់ខ្លួនភ្លាមៗ។ គួរបញ្ជាក់ផងដែរថា Won Jeong និង​មិត្តប្រុស ធ្វើការរំលោភទៅលើជនរងគ្រោះបានសម្រេច ពេលប៉ូលីសមកដល់លោកមិនព្រមបើកទ្វារនោះទេ រហូតដល់មានកងកម្លាំងអគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍ដោយទម្លាយទ្វារទើបចាប់ខ្លួនបាន។

Seo Won Jeong
Seo Won Jeong

ក្រោយការស៊ើបអង្កេត ប៉ូលីសក្រុង Seoul Gangnam បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ គិតត្រឹមថ្ងៃទី 15 ខែធ្នូ Won Jeong ប្រឈមមុខនឹងការជាប់គុក 7 ឆ្នាំ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភផ្លូវភេទលើជនរងគ្រោះដោយសន្លប់។

Seo Won Jeong
Seo Won Jeong

ចំណែកឯ ការ​ចោទ​ប្រកាន់​ពី​ការ​ថតវីដេអូ​ខុស​ច្បាប់ ​ត្រូវ​បាន​គេច្រានចោលវិញ ​ដោយ​សារ​ខ្វះ​ភស្តុតាង​ក្នុង​ទូរស័ព្ទ។ហើយ រូបលោក ក៏កំពុង​អះអាង​ថា​ ការ​រួម​ភេទ​នេះ គឺមិនមែនបង្ខំនោះទេ ពួកគេ​បាន​ព្រមព្រៀង​គ្នា ទោះបី​ជា​យ៉ាងណាក៏ដោយ ការពិត​នឹង​ត្រូវ​បង្ហាញ​ក្នុង​អំឡុង​ពេល​សវនាការ​ដំបូង​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​មករា ឆ្នាំ ២០២៤៕

ប្រភព៖ Korean News & សុិច អ៉ីនត្រូ- Six Intro

Seo Won Jeong
Seo Won Jeong
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T