កូរ៉េខាងត្បូង៖ Jennie Kim ដែលជាសមាជិកម្នាក់របស់ក្រុមចម្រៀងនារី ដ៏ល្បីឈ្មោះ BLACKPINK បានប្រកាសជាផ្លូវការថាខ្លួនបានបង្កើតក្រុមហ៊ុនថ្មីសន្លាងមួយ ឈ្មោះថា ODDATELIER ហៅកាត់ថា OA ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ Jennie បានអស់សុពុលភាពកុងត្រាជាមួយ YG Entertainment ហើយប៉ុន្តែនាងបានបន្តកុងត្រាជាមួយ YG វិញលើសកម្មភាពផ្នែកក្រុម ប៉ុន្តែចំពោះសកម្មភាពផ្ទាល់ខ្លួនរបស់នាងវិញ គឺពុំមានការប្រកាសព្រមព្រៀងណាមួយទេ ហើយឥឡូវនេះ អ្នកគាំទ្រជឿជាក់ថា Jennie នឹងចូលរួមជាមួយ OA ក្នុងការគ្រប់គ្រងសកម្មភាពផ្ទាល់ខ្លួនរបស់នាង ដែលមិនពាក់ព័ន្ធនឹង BLACKPINK ផងដែរ។
យ៉ាងណាមិញ ការបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Jennie នេះមិនបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងណាស់ណាទេ ព្រោះកន្លងមក នាងតែងតែបានលេងស្ទាយ៍បែប CEO ជាម្ចាស់ក្រុមហ៊ុនជារឿយៗ ដែលធ្វើឲ្យអ្នកគាំទ្រគិតថានាងមាន Vibe បែបនេះតាំងពីដំបូងមកទៅហើយ៕