អាមេរិក៖ Taylor Swift ដែលជាតារាចម្រៀងផបដ៏ល្បីឈ្មោះរបស់អាមេរិក កំពុងមានជីវិតពណ៌ផ្កាឈូក ក្រោយមានទំនាក់ទំនងស្នេហាជាមួយនឹង Travis Kelce ដែលជាតារាបាល់ឱប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង នារដូវកាលបុណ្យគ្រីស្តម៉ាសឆ្នាំនេះ គឺ Taylor Swift បានចំណាយពេលមកលើកទឹកចិត្តគូស្នេហ៍ដល់ទីលាន ក្នុងការប្រកួតរវាង Kansas City Chiefd ជាមួយនឹង Las Vegas Raiders ។
យ៉ាងណាមិញ លើកនេះរាងពិសេសជាងរាល់ដងគឺ នាងថែមទាំងបានហៅឪពុកម្ដាយ គឺលោកស្រី Andrea និងលោក Scott ក៏ដូចជាបងប្រុសរបស់នាង ឲ្យមកទស្សនាការប្រកួតផងដែរ។
Taylor Swift ស្ថិតក្នុងអាវចាក់ពណ៌ក្រហម ជាពណ៌តំណាងឲ្យក្រុម Kansas City Cheifs និងសំពត់ខ្លីក្រឡាការ៉ូ អមជាមួយមួក Santa Claus មានលេខ៨៧នៅលើនោះ ដែលជាលេខអាវរបស់ Kelce ដោយនាងបានស្រែកអបអរគូស្នេហ៍ទៀតផង។
ប្រភពជិតស្និទ្ធមួយបានបង្ហើបថា Taylor Swift ក៏នឹងចំណាយពេលប្រារព្ធពិធីបុណ្យគ្រីស្តម៉ាសនិងចូលឆ្នាំសាកលជាមួយ Travis Kelce នៅ Kansas City ផងដែរ៕
ប្រភព៖ pagesix