កូរ៉េខាងត្បូង៖ ជាការពិតណាស់ Jungkook ដែលជាសមាជិកពៅរបស់ក្រុម BTS ត្រូវបានគេស្គាល់ថា លោកជាមនុស្សពូកែ អាចធ្វើបានគ្រប់រឿង លេចធ្លោពូកែគ្រប់កាលៈទេសៈតែម្ដង។ មិនថាតែនៅក្នុងវិស័យចម្រៀងជាតារា Kpop នោះទេ Jungkook ក៏មានជំនាញផ្សេងៗជាច្រើនទៀត ពិសេសត្រង់ផ្នែកកីឡាប្រើកម្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ Jungkook ](https://s9.kh1.co/__image/w=564,h=966,q=100/d9/d93130dd78ca033351d106f95d958a8a679a5f9a.jpg)
ជាពិសេស តារាប្រុសរូបនេះ ទទួលបានការកោតសរសើរទៅលើកាយសម្បទា ដោយលោកចូលចិត្តហាត់ប្រាណ ធ្វើកីឡាជាប្រចាំដែលនាំឲ្យលោកមានរាងកាយសាច់ដុំមាំមួន ថែមនឹងមានសាក់ពេញខ្លួនទៀត មើលទៅពិតជាទាក់ទាញជាខ្លាំង។
![ Jungkook ](https://s9.kh1.co/__image/w=564,h=1001,q=100/4d/4d26b5d48a832e36867d6dc5252bd52f7d5d4c13.jpg)
ជាមួយគ្នានេះ តាមប្រភពពីហ្វេសប៊ុកបានឲ្យដឹងថា ទាហ៊ានគ្រប់គ្នានៅក្នុងក្រុម ខ្លាច Jungkook ដោយសារតែលោកពូកែខាងកាយសម្បទា (ការហ្វឹកហាត់) ស្ទើតែគ្រប់មុខ ហើយគ្រប់គ្នាតែងតែចាប់អារម្មណ៍លើការហាត់ប្រាណ និងរូបរាងកាយរបស់ Jungkook។
![ Jungkook ](https://s9.kh1.co/__image/w=564,h=731,q=100/38/3819424c9344937279ca97eef343cc659f598675.jpg)
ជាពិសេស មុខរបស់ Jungkook តែងតែមាំ និងមានឬកពារដ៏ម៉ឺងម៉ាត់ជានិច្ច នៅជុំវិញមនុស្សភាគច្រើន ប៉ុន្តែមុខរបស់គាត់ តែងតែប្រែមកជាទន់ភ្លន់ភ្លាមមួយរំពេច ពេលដែលគាត់ឃើញ Jimin ឬ Seokjin។ ហើយអ្វីដែលគួរឲ្យចង់សើចគឺ គេបាននិយាយថា ស្ថានភាពគួរឱ្យអស់សំណើចមួយបានកើតឡើង នៅក្នុងការហ្វឹកហាត់ ដោយសារតែ Jungkook មានភាពលេចធ្លោខ្លាំងពេកថ្ងៃមួយ Kim Seokjin បានប្រាប់ Jungkook ថាកុំខំធ្វើការហ្វឹកហាត់ខ្លាំងពេក ព្រោះ Jungkook កំពុងធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តលើខ្លួនឯង៕
ប្រភព៖ A Tey QB
![ Jungkook ](https://s9.kh1.co/__image/w=564,h=1190,q=100/c1/c1f60336d441658f22a449fb4ddf573f479fd66f.jpg)
![ Jungkook ](https://s9.kh1.co/__image/w=564,h=1002,q=100/01/01e8ebeee4274de3fc5967449db1304d6999d2e7.jpg)
![ Jungkook ](https://s9.kh1.co/__image/w=551,h=900,q=100/cf/cf777af85edfd4c022570be8cbd836d473854d30.jpg)