ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងសំឡេងផ្អែម នី រតនា ឆ្លៀតទំនេរពីការងារបន្តិច បាននាំភរិយា រួមជាមួយនឹងកូនស្រី មកថតរូបជុំគ្រួសារ មុនភរិយារបស់លោក សម្រាលនាពេលប៉ុន្មានខែខាងមុខ ដែលធ្វើឱ្យអ្នកគាំទ្រមើលហើយ ពិតជាមានក្តីសុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងនៅក្នុងរូបភាពទាំងនេះ តារាចម្រៀងប្រុសខាងលើ បានថតរូប ជាមួយភរិយាជាច្រើនសន្លឹក ជាមួយនឹងកាយវិការ ស្រស់ស្អាត បូករួមជាមួយកូនស្រីគួរឲ្យស្រលាញ់ មើលទៅពិតជាមានសុភមង្គល ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយញញឹមបិទមាត់មិនជិត។
លើសពីនេះ តាមរយៈរូបភាពទាំងនោះ ហ្វេនៗ និងមហាជន ជាច្រើនបានចូលរួមបញ្ចេញមតិជាហូរហែ សរសើរថាពួកគេកាន់តែស្រលាញ់គ្នា ពិតជាគ្រួសារគួរឲ្យយកគម្រូតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖