ថៃ៖ តារាសម្ដែងស្រី Mew Nittha ដែលបានក្លាយជាអ្នកម្ដាយកូន២ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើ ជីវិតរស់នៅក្នុងគ្រួសារដ៏មានសុភមង្គល បន្ទាប់ពីបានសម្រាលបានកូនប្រុសម្នាក់ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីបានសម្រាលកូន ជាងកន្លះខែមកនេះ តារាស្រី Mew ក៏បានធ្វើឲ្យអ្នកគាំទ្រ យកចិត្តទុកដាក់ ពេលដែលនាងបានចេញមក បង្ហោះរូបភាពរបស់ខ្លួន ដែលនៅក្នុងនោះ រូបនាងបានបង្អួតរាង ដែលចាប់ផ្ដើមវិលមកតូចស្លីមដូចធម្មតា និងក្បាលពោះរាបស្មើ។
ជាមួយគ្នានេះដែរ មហាជនជាច្រើន ក៏បានបញ្ចេញមតិសរសើរទៅលើសម្រស់របស់នាង ដែលសឹងតែមិនជឿនឹងភ្នែកថា អ្នកម្តាយដែលទើបសម្រាលកូនថ្មីៗ ពិតជាមានរូបរាងស្រស់ស្អាតបែបនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖