បរទេស៖ ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez និងគូស្នេហ៍ លោក Benny Blanco បានមានវត្តមាន ពេលទៅមើលការប្រកួតរវាងក្រុមបាល់បោះ Los Angeles Lakers និង Miami Heat ដែលការបង្ហាញខ្លួនលើកនេះ អ្នកទាំងពីរ បានបន្តបញ្ចេញកាយវិការស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមក ដោយមិនស្ទាក់ស្ទើរ ក្នុងការសម្លឹងមើលទស្សនិកជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាពិសេស តារាចម្រៀងស្រី Selena តែងតែកៀកដៃ មិត្តប្រុសថ្មីរបស់ខ្លួន និងបានដាក់ក្បាលលើស្មាទៀតផង។ នៅក្នុងរូបថតមួយទៀត លោក Benny Blanco ត្រូវបានគេឃើញថើបដៃរបស់ Selena ខណៈពេលដែលនាង កំពុងផ្តោតលើការប្រកួត។

គួររំឮកផងដែរថា ចាប់តាំងពីបង្ហាញរឿងស្នេហាជាសាធារណៈ កាលពីខែធ្នូមក គូស្នេហ៍ថ្មីថ្មោងមួយគូនេះ ហាក់មិនអាចបែកគ្នាបានទេ ខណៈដែលអ្នកទាំងពីរតែងតែទាក់ទងគ្នា និងបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកតាមបណ្តាញសង្គម ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖







