ថៃ៖ ក្រឡេកឃើញថា កាន់តែផ្អែមល្ហែមឡើងៗហើយ សម្រាប់គូស្វាមីភរិយា តារាសម្ដែងស្រី Sririta និងស្វាមី លោក Korn Narongdej ខណៈដែលអ្នកទាំងពីរ បានបង្ហាញពីពេលវេលាផ្អែមល្ហែម ក្នុងខួបអាពាហ៍ពិពាហ៍ ៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាស្រី Sririta ព្រមទាំងស្វាមី បានបង្ហោះភាពផ្អែមល្ហែម ឱ្យអ្នកគាំទ្រ បានឃើញ នៅលើបណ្ដាញសង្គម ជាមួយនឹងរូបភាពល្អូកល្អឺនពោរពេញដោយរ៉ូមែនទិក នៅពេលដែល លោក Korn បាននាំយកបាច់ផ្កាដ៏ធំមួយ ដែលមានចំនួនផ្កា ដល់ទៅ៤០០០ទង ជូនដល់ភរិយា។
មិនត្រឹមតែប៉ុណ្ណោះ តារាស្រី Sririta ក៏បានបង្ហាញពីក្ដីរំភើប ក៏ដូចជា ពេលវេលាក្នុងរយៈពេល ៤ឆ្នាំហើយរបស់ពួកគេ ដែលបានរួមរស់ជាប្ដីប្រពន្ធ ដោយបានឆ្លងកាត់រឿងជាច្រើនរួមគ្នា និងបានមើលថែគ្នាទៅវិញទៅមក ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖