កម្សាន្ត៖ កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងស្រី សុវត្ថិឌី ធារិកា ធ្លាប់បានចេញមកអង្រួនចិត្តហ្វេនៗម្ដងរួចទៅហើយ ក្នុងការបង្ហាញឲ្យដឹង ការដើរចែកធៀប ជិតចូលរោងការ បានបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ទៅកាន់តារាស្រីរូបនេះគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់តារាស្រីរូបនេះ ជាមួយអនាគតកូនកំលោះ ដែលនៅក្នុងឈុតនេះ រូបនាងពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបលើទឹកដីអង្គរ រសនិយមបែបបុរាណ។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់អ្នកទាំងពីរ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕
ប្រភព៖ The ring wedding cambodia







