កម្សាន្ត៖ តារាប្រុស លោក DJ Koo ដែលជាស្វាមីរបស់តារាសម្តែងស្រី Barbie Hsu និងក្រុមគ្រួសាររបស់នាងបាននាំយកធាតុរបស់នាង ទៅកន្លែងសម្រាកចុងក្រោយ នៅឯ Jinbaoshan កាលពីល្ងាចថ្ងៃទី ១៥ ខែមីនា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចាប់ពីរសៀលថ្ងៃទី១៥ ខែមីនា មក ក្រុមគ្រួសាររបស់តារាស្រីរូបនេះ បានបង្ហាញខ្លួននៅទីបញ្ចុះសព។ ខណៈនៅកណ្តាលភ្លៀងធ្លាក់ខ្លាំង DJ Koo បានកាន់ធាតុរបស់ប្រពន្ធ ហើយចូលកន្លែងពិធីជាមួយគ្រប់គ្នា។ ប្រភពបានបន្តថា ក្នុងពិធីបុណ្យសព DJ Koo បានយំយ៉ាងខ្លាំង សក់របស់ប្អូនស្រីនាង ប្រែជាពណ៌សនៅលើក្បាល ហើយកូនទាំងពីររបស់តារាស្រីរូបនេះ បាននិយាយលាម្តាយ។ ប៉ុន្តែអ្នកជំនួញ លោក Wang Xiaofei ដែលជាអតីតស្វាមី Barbie Hsu មិនមានវត្តមាននោះទេ។

ជាការឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ Dee Hsu ដែលជាប្អូនស្រី បាននិយាយ សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកគ្រប់គ្នា អ្វីគ្រប់យ៉ាងបានប្រព្រឹត្តទៅដោយរលូន ។

យោងតាមបុគ្គលិកនៅទីនោះ ក្រុមគ្រួសារបានបញ្ជាក់ថា ពួកគេនឹងសង់រូបសំណាកនៅតំបន់ល្បី ដើម្បីរំលឹកដល់ Barbie Hsu។ គួររំឮកផងដែរថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្អូនស្រីរបស់ Barbie Hsu ដោយនិយាយថា តារាស្រីរូបនេះបានទទួលមរណភាព កាលពីថ្ងៃទី ២ ខែកុម្ភៈ ដោយសារជំងឺផ្តាសាយ និងរលាកសួត ខណៈកំពុងធ្វើដំណើរកម្សាន្តក្នុងប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








