ហ្វេនបារម្ភពីស្ថានភាព Park Bom ក្រោយនាងបង្ហោះរូបភាពក្នុងទម្រង់មុខបែបនេះ

//s9.kh1.co/29/29e38c5792356b912fbe0038f0988d8b29030fdb.jpg
តារា & កម្សាន្ដ

 ១៥-មីនា-២០២៥ ១ល្ងាច · មួយថ្ងៃមុន

អាកប្បកិរិយាខ្លះរបស់នាងនៅលើឆាក ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភដោយសារនាង តែងតែមើលទៅភ្លឹកៗនិងគ្មានថាមពលក្នុងការរាំច្រៀង

កម្សាន្ត៖ អ្នកគាំទ្រមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពរបស់តារាស្រី Park Bom ជាសមាជិកក្រុម 2NE1 បន្ទាប់ពីនាងបានបង្ហោះរូបភាព Selfie មួយចុងក្រោយគេ ក្នុងសភាពមានឈាមកកនៅក្នុងភ្នែកម្ខាងរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Park Bom 
 Park Bom 

កាលពីចុងឆ្នាំ២០២៤ Park Bom បានចូលរួមការប្រគុំតន្ត្រី 2NE1 គឺ "Welcome Back" Tour ជាមួយសមាជិកដទៃប៉ុន្តែអាកប្បកិរិយាខ្លះរបស់នាងនៅលើឆាក ធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភដោយសារនាង តែងតែមើលទៅភ្លឹកៗនិងគ្មានថាមពលក្នុងការរាំច្រៀង ដូចជាមនុស្សមានបញ្ហាសុខភាបខ្លាំង។

 Park Bom 
 Park Bom 

ដូច្នេះហើយ ក្រោយការបង្ហោះរូបភាពបែបនេះរបស់នាងរួចមក អ្នកគាំទ្រមានការព្រួយបារម្ភថានាងអាចមានបញ្ហាផ្លូវចិត្ត ធ្វើបាបខ្លួនឯង ឬប្រតិកម្មជាមួយសារធាតុអ្វីម្យ៉ាងរហូតមានឈាមកកក្នុងភ្នែកបែបនេះ។ យ៉ាងណាមិញគ្មានការបកស្រាយណាមួយពីភ្នាក់ងាររបស់នាងនោះឡើយ៕

រូបភាពថ្មីរបស់ Park Bom
រូបភាពថ្មីរបស់ Park Bom

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T