បញ្ចេញរូប Suga តែប៉ុន្មានសន្លឹក ធ្វើឲ្យហ្វេនពុះកញ្ជ្រោលពេញបណ្ដាញសង្គម

//s9.kh1.co/98/9810642056fe99653f4d8042955094a20e6c8571.png
តារា & កម្សាន្ដ

 ១២-មករា-២០២៤ ៣ល្ងាច · ៨ ខែមុន

ទស្សនាវដ្ដីមួយបានបញ្ចេញរូបភាព Suga ប៉ុន្មានសន្លឹកកាលពីថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពេញបណ្ដាញសង្គម។

កម្សាន្ត៖ ដូចដែលដឹងស្រាប់ហើយថា Suga ដែលជាតារាចម្រៀងរ៉េបដ៏លេចធ្លោរក្នុងក្រុម BTS ពេលនេះ កំពុងតែទទួលភារកិច្ចនៃការបម្រើជាតិ មិនខុសពីសមាជិកដ៏ទៃទៀតនោះទេ។ បើទោះបីជាលោកឃ្លាតកាយពីអ្នកគាំទ្របែបនេះក៏ពិតមែន ប៉ុន្ដែ Suga បានត្រៀមការងារសិល្បៈជាច្រើនទុកសម្រាប់ហ្វេននៅពេលអវត្តមានរបស់លោក ដូចជាការថតកម្មវិធី និង ថតស្ពតផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Suga
 Suga

ទន្ទឹមនឹងក្ដីនឹករលឹករបស់ហ្វេនកំពុងតែពុះកញ្ជ្រោល ទស្សនាវដ្ដីមួយបានបញ្ចេញរូបភាព Suga ប៉ុន្មានសន្លឹកកាលពីថ្មីៗនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពេញបណ្ដាញសង្គម។ ជាពិសេស អាមីដែលជាអ្នកគាំទ្រ មានការពេញចិត្តជាខ្លាំងចំពោះម៉ូតសក់វែងរបស់ Suga អមទាំងស្ទាយ៍សម្លៀកបំពាក់បែបនេះទៀត ហ្វេននាំគ្នានឹកជាខ្លាំង។

 Suga
 Suga

គួរបញ្ជាក់ផងដែរថា តារាចម្រៀងរ៉េបបទ Daechiwita រូបនេះ បានលាហ្វេនទៅធ្វើជាអ្នកបម្រើការសាធារណៈកាលពីខែកញ្ញាឆ្នាំ២០២៣កន្លងទៅនេះ លោកមិនអាចបម្រើកងទ័ពបាននោះទេ ដោយសារតែ លោកធ្លាប់វះកាត់ស្មារ កាយសម្បទាមិនអាចទ្រទ្រង់ការហាត់ប្រើកម្លាំងធ្ងន់នោះឡើយ៕

ប្រភព៖ allkpop

 Suga
 Suga
 Suga
 Suga
 Suga
 Suga
 Suga
 Suga
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T