មិនខ្លាចរងា Taylor ចេញមកគាំទ្រគូស្នេហ៍ ដល់កន្លែងប្រកួត

//s9.kh1.co/f3/f392d2070b6afceb0a92e1050246ad44cfa15bf5.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២៤ ៨ព្រឹក · មួយឆ្នាំមុន

តារាចម្រៀងស្រី Taylor Swift នៅតែទៅលើកទឹកចិត្តគូស្នេហ៍ដល់កន្លែងប្រកួត បើទោះបីជាស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំង។

បរទេស៖ ថ្មីៗនេះ តារា​ចម្រៀង​ដ៏ល្បី Taylor Swift បានចេញមកបង្ហាញខ្លួន ក្រោមអាកាសធាតុ​ខ្យល់​ត្រជាក់​ពេលទៅដល់​កីឡដ្ឋាន​ ក្នុង​ទីក្រុង Kansas កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ដើម្បីទៅគាំទ្រដល់ ​មិត្ត​ប្រុស​របស់​នាង​ គឺ​កីឡាករ​ លោក Travis Kelce

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

តាមរយៈការបង្ហាញខ្លួនលើកនេះ Taylor Swift បានចេញមកជាមួយនឹងការតុបតែងខ្លួន ដោយបានស្លៀកពាក់​ខោ ស្បែកជើង​កវែង​ពណ៌​ខ្មៅ និង​អាវ​ក្រាស់​ដើម្បី​រក្សា​ភាព​កក់ក្តៅ។ មិនត្រឹមតែប៉ុណ្ណោះ អាវពណ៌ក្រហមដែលមានលេខធំ 87 បោះពុម្ពនៅលើទ្រូង និងដៃអាវ គឺត្រូវបានគេដឹងថា ជាលេខអាវគូស្នេហ៍របស់នាងទៀតផង។

Taylor Swift
Taylor Swift

លើសពីនេះ តារា​ចម្រៀង​ស្រី​វ័យ ៣៤ ឆ្នាំ​រូប​នេះ គឺ​នៅ​តែបង្ហាញពី​ សម្រស់​ស្រស់​ស្អាត​ជាមួយ​នឹង​បបូរមាត់​ពណ៌​ក្រហម និង​អាកប្បកិរិយា​ពោរពេញដោយភាពស្រស់ស្រាយ ។ ទោះជាយ៉ាងណាក៏ដោយ ខណៈអាកាសធាតុមានភាពត្រជាក់ខ្លាំងក៏ដោយ តែក៏មិនអាចបញ្ឈប់ Taylor Swift ពីការចេញទៅលើកទឹកចិត្តក្រុមបាល់ទាត់ Kansas City Chiefs របស់មិត្តប្រុសរបស់នាង ទល់នឹង Miami Dolphins បាននោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift
Taylor Swift
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift និងគូស្នេហ៍
Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T