បរទេស៖ ធ្វើឲ្យហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍សាជាថ្មី បន្ទាប់ពី តារាចម្រៀង Selena Gomez បានបង្ហោះរូបថតចំនួនពីរសន្លឹក ដែលបង្ហាញពីរាងកាយរបស់នាង មានភាពប្រែប្រួលទៅតាមពេលវេលា និងបាននិយាយថា នាងស្រលាញ់ខ្លួនឯង មិនថាស្គម ឬធាត់នោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈ ការបង្ហោះនៅលើ Instagram Story តារាចម្រៀង Selena បានបង្ហោះរូបថត ស្លៀកឈុតប៊ីគីនីកាលពីពេលមុន និងពេលនេះ ។ ខណៈនៅក្នុងរូបថត paparazzi ដែលថតនៅឆ្នេរ Florida ក្នុងឆ្នាំ ២០១៣ Selena មានរូបរាងស្លីម និងក្បាលពោះរាបស្មើ។ ហើយតារាចម្រៀងស្រីរូបនេះ បានដាក់ចំណងជើងថា «ឥឡូវនេះខ្ញុំដឹងថា ខ្ញុំនឹងមិនមានរូបរាងបែបនេះទៀតទេ»។
ខណៈឯ រូបថតទី ២វិញ របស់តារាចម្រៀងស្រីរូបនេះ ត្រូវបានគេថតអំឡុងពេលវិស្សមកាលនៅប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០២៣ និងបានបង្ហាញរាងមូល មានសាច់ជាងមុន និងបានសរសេរថា «ខ្ញុំមិនល្អឥតខ្ចោះទេ ប៉ុន្តែខ្ញុំមានមោទកភាពដែលបានក្លាយជាខ្លួនឯង។ ពេលខ្លះខ្ញុំភ្លេចថា វាអស្ចារ្យណាស់ក្នុងការធ្វើជាខ្លួនឯង»។
យ៉ាងណាមិញ Selena Gomez បានចែករំលែកសារវិជ្ជមានជាច្រើនដង អំពីរាងកាយរបស់ខ្លួន។ ហើយនាង ក៏បានដាស់តឿន អ្នកគាំទ្រឲ្យស្រលាញ់ខ្លួនឯង និងភាពមិនល្អឥតខ្ចោះរបស់ពួកគេ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖