លោកគ្រូ អេ ភូថង ផ្តល់ដំបូន្មានមកកាន់ ធន់ រិទ្ធី បែបនេះ បើបានប៉ះ សៃយុគ ម្តងទៀត

//s9.kh1.co/c6/c6edc7aca0d14fb16b2f0d9872e4e9813a0c83d5.jpg
កីទ្បា

 ២៥-មករា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

លោកគ្រូ អេ ភូថង ផ្តល់ដំបូន្មានមកកាន់ ធន់ រិទ្ធី បែបនេះ បើបានប៉ះ សៃយុគ ម្តងទៀត

កម្ពុជា៖ លោកគ្រូ អេ ភូថង បានលើកឡើងថា លោកនៅតែជឿជាក់លើ សមត្ថភាពរបស់ ធន់ រិទ្ធី បើជំនួបលើកទី២ ទល់នឹង អ្នកប្រដាល់ថៃចាស់វស្សា សៃយុគ ភុមផាមួង កើតឡើងមែន តែ លោកគ្រូក៏ផ្តាំរិទ្ធី ឲ្យប្រយ័ត្នឲ្យមែនទែនចំពោះអាវុធ ការទាត់ជើងឆ្វេងរបស់ សៃយុគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូ អេ ភូថង
  លោកគ្រូ អេ ភូថង

ជាការពិតណាស់ បើយើងបកក្រោយបន្តិច កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ គឺ ធន់ រិទ្ធី ទទួលបានឱកាសទៅប្រកួតជាមួយ សៃយុគ នៅសង្វៀន Thai Fight ដែលរៀបចំឡើងនៅប្រទេសថៃ ពេលនោះ រិទ្ធី បានវាយ សៃយុគ រាប់ទឹក១ទៅហើយ ប៉ុន្តែចូលទឹក២ ស្រាប់តែ សៃយុគ ទាត់ដៃ រិទ្ធី បោះបង់ការប្រកួតតែម្តង។ ចាប់តាំងពីពេលនោះមក ធន់ រិទ្ធី បានចាប់ផ្តើមតាំងចិត្តហ្វឹកហាត់កាន់តែខ្លាំងខ្លា និង តែងតែទទូចម្ចាស់កម្មវិធីឲ្យជួយរៀបចំឲ្យខ្លួនជួបសងសឹកនឹង សៃយុគ ម្តងទៀត ខណៈ ថ្មីៗនេះមានការលេចលឺថា ជំនួបខាងលើពិតជានឹងកើតឡើងមែន ហើយ បើគ្មានការប្រែប្រួលទេ ការប្រកួតនឹងធ្វើឡើងក្រោយបញ្ចប់ការប្រកួតថ្នាក់ជាតិ ពោលនៅក្នុងខែកុម្ភៈនែះតែម្តង។

កីឡាករ ធន់ រិទ្ធី
កីឡាករ ធន់ រិទ្ធី

ទាក់ទងនឹងរឿងខាងលើ ក្នុងកិច្ចសម្ភាសជាមួយបង ម៉ៃ សុជាតិ លោកគ្រូ អេ ភូថង ដែលធ្លាប់ដឹកនាំ ធឿន ធារ៉ា យកឈ្នះ សៃយុគ នៅសង្វៀន Thai Fight បានផ្តល់ដំបូន្មានដល់ ធន់ រិទ្ធី យ៉ាងដូច្នេះថា៖

ធន់ រិទ្ធី ឲ្យតែគាត់ខំប្រឹង ដូចគាត់វាយសព្វថ្ងៃនេះ គឺ ដឹងតែល្អហើយ ជាពិសេសការពារឆ្វេងរបស់គេ។ ទោះបី ធឿន ធារ៉ា វាយក៏ខ្ញុំបារម្ភអាឆ្វេងរបស់ សៃ យុគ ដែរ ខ្ញុំបានប្រាប់ ធារ៉ា ឲ្យបិទឆ្វេង ហើយ ចូលវាយតែម្តងទៅ ក៏បានសម្រេចមែន។ សៃយុគ ចាស់ បច្ចេកទេសល្អ ចាំមើលទឹក១ គាត់ទាត់តែឆ្វេងមួយៗទេ គាត់ចាំបាច់ប្រើជើងសុទ្ធចាប់ពីទឹក ២ ទឹក៣ តែ គាត់មិនសូវមានសន្ទុះទេ។ យ៉ាងណាខ្ញុំនៅតែគិតថា ធន់ រិទ្ធី អាចយកឈ្នះ សៃយុគ បាន ដោយសារឥឡូវគាត់ឡើងជើង មិនដូចមុនទេ វាយល្អណាស់ប៉ុន្មានប្រកួតនេះ ខ្ញុំតែងតែតាមដាន៕

លោកគ្រូ អេ ភូថង
កីឡាករ ធន់ រិទ្ធី
កីឡាករ ធន់ រិទ្ធី
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T