កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តដែលនិយមគាំទ្ររឿងភាគរបស់ប្រទេសកូរ៉េខាងត្បូង នៅអំឡុងឆ្នាំ២០០៣ ប្រាកដជាបានស្គាល់និងធ្លាប់តាមដានរឿង "ដេចាំងគីម" ឬ "Jewel in the Palace" ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងនេះនិយាយពីខ្សែជីវិតរបស់នារីកំព្រាឪពុកម្ដាយឈ្មោះថា ដេចាំងគីម នៅសម័យចូសន (Joseon) របស់កូរ៉េ ដែលបានរៀបរាប់ពីការធ្វើម្ហូបក្នុងរាជវាំង និងបាននិយាយពីវិជ្ជាព្យាបាលរបស់រាជពេទ្យក្នុងសម័យនោះផងដែរ ដែលធ្វើឲ្យសាច់រឿងពោរពេញដោយគំនុំ ការឈ្នានីស ប៉ុន្តែដោយសារភាពឈ្លាវឆ្លាតរបស់ចាំងគីមទើបនាងអាចជម្នះរាល់ឧបសគ្គទាំងនេះបាន។
យ៉ាងណាមិញ ដោយសារភាពល្បីល្បាញមិនចេះសាបសូន្យរបស់រឿងភាគនេះ គឺ មានប្រភពមួយបញ្ជាក់ថា រឿងនេះនឹងមានថតបន្តជាសាច់រឿងបន្តទៅទៀតរបស់ ដេចាំងគីម ក្នុងនាមជាគ្រូពេទ្យ ដែលតារាសម្ដែងស្រី Lee Young Ae នឹងមកដើរតួជាចាំងគីមម្ដងទៀត។
ការថតនឹងចាប់ផ្ដើមនៅខែតុលាឆ្នាំ២០២៥ ខណៈដែល ភ្នាក់របស់តារាសម្ដែងស្រីរូបនេះ បានបញ្ជាក់ថានាងនឹងលេចមុខមកអង្រួនបេះដូងអ្នកគាំទ្រសាជាថ្មី ដែលធ្វើឲ្យអ្នកគាំទ្រមានក្ដីរំភើប ចង់ដឹងថាខ្សែជីវិតដេចាំងគីមបន្តទៅទៀតនឹងមានរឿងបែបណាខ្លះ៕
ប្រភព៖ koreaboo