Natalie ត្រៀមរៀបចំពិធីមង្គលការជាមួយស្វាមី ក្រោយពន្យាពេលជិត ៤ ឆ្នាំ

//s9.kh1.co/ca/ca1b610d680a873bdb6b79e7dd048b7cf63605cb.jpg
តារា & កម្សាន្ដ

 ០៣-កុម្ភៈ-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

តារាសម្ដែងស្រី Lee Natalie បានចេញមកបង្ហាញពីការត្រៀមរៀបចំពិធីមង្គលការឡើងវិញ ក្រោយពន្យាពេលជិត ៤ឆ្នាំ។

ថៃ៖ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ បានផ្ទុះឡើង ទើបធ្វើឲ្យ តារាស្រី Lee Natalie និងស្វាមី លោក Fluke Krirkphon បានសម្រេចចិត្ត ពន្យាពេល ពិធីមង្គលការរបស់ពួកគេ ពីគម្រោងដើម នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០ មកទល់នឹងពេលនេះ គឺជិត ៤ ឆ្នាំហើយ ហើយពេលនេះ ពួកគេទាំងពីរ មានកូនស្រីម្នាក់ អាយុជាង ២ ឆ្នាំ ដែលជាចំណងស្នេហ៍ដ៏រឹងមាំទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Natalie និង Fluke
Lee Natalie និង Fluke

ប៉ុន្តែកាលពីថ្មីៗនេះ តារាប្រុសស្រីទាំងពីរ ក៏ត្រៀមមានដំណឹងល្អម្តងទៀត ទាក់ទងនឹងការរៀបចំពិធីជប់លៀងមង្គលការ ខណៈដែល តារាស្រី Lee Natalie បានបង្ហោះរូបភាព ក្នុងឈុតអាពាហ៍ពិពាហ៍ ពេលដែលនាងប្រកាសផ្អាកពិធីមង្គលការ ជិត ៤ ឆ្នាំមុន ហើយបានបើកចំហថា៖

ពីរូបភាពចុងក្រោយដែលបានបង្ហោះកាលពីជិត ៤ ឆ្នាំមុន ទីបំផុតពេលវេលាបានមកដល់ហើយ។ ផ្អាក​ជា​ច្រើន​ឆ្នាំ​ដោយសារ​កូវីដ ទើប​យើង​រៀប​ការ​។

Lee Natalie
Lee Natalie និង Fluke
Lee Natalie និង Fluke

យ៉ាងណាមិញ​ ក្រោយពីបានឃើញបែបនេះហើយ ហ្វេនៗ ព្រមទាំងមិត្តៗតារា​ល្បីៗ​ ក៏បានមក​ចូលរួម​អបអរ​ និងរង់ចាំមើលពីការត្រៀមចូលរួមពិធីមង្គលការរបស់តារាប្រុសស្រីមួយគូនេះ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Lee Natalie 
Lee Natalie 
Lee Natalie 
Lee Natalie 
Lee Natalie 
Lee Natalie 
Lee Natalie 
Lee Natalie 
Fluke
Fluke
 Fluke
 Fluke
Lee Natalie និង Fluke
Lee Natalie និង Fluke
Lee Natalie និង Fluke
Lee Natalie និង Fluke
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T