ហ្វេនៗភ្ញាក់ផ្អើល ក្រោយឃើញ តារាសម្ដែង Jia Ling ស្រកជាច្រើនគីឡូ ដើម្បីធ្វើរឿងមួយ

//s9.kh1.co/a0/a06576375fff0bbf5b61ab46e415190a5694c6ff.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២៤ ៨ព្រឹក · ៩ ខែមុន

ធ្វើឲ្យហ្វេនៗជាច្រើន ភ្ញាក់ផ្អើល ក្រោយពីបានឃើញ តារាសម្ដែងស្រី Jia Ling ស្រកគីឡូជាច្រើន ដើម្បីផលិតរឿងថ្មីមួយនេះ។

កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងអំឡុងពេលនៃការសម្រកទម្ងន់រហូតដល់ទៅ ៥០ គីឡូក្រាម តារាសម្ដែងស្រី Jia Ling បានលាក់ខ្លួន ដោយបដិសេធមិនចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីរក្សាការសម្ងាត់រហូតដល់ខ្សែភាពយន្តចាក់បញ្ចាំង មុនពេលនាងបង្ហាញខ្លួនជាសាធារណៈ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jia Ling
Jia Ling

ក្នុងនោះដែរ យោងតាមប្រភព ​​Sina បានឲ្យដឹងថា តារាសម្តែងនិងជាអ្នកដឹកនាំរឿង Jia Ling បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្សែភាពយន្ត YoLo ដែលនាងបានផលិត និងបានចេញផ្សាយនៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ដោយទទួលបានភាពជោគជ័យនៅក្នុងប្រអប់ការិយាល័យ ប្រមូលប្រាក់បាន ជាង ៤០០ លានយន់ (ប្រមាណ ៥៦ លានដុល្លារ)  នៅថ្ងៃដំបូងនៃការបើកដំណើរការ។ 

Jia Ling
Jia Ling

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញមុខនៅរោងកុនមួយកន្លែង និងបានយំ ព្រោះទទួលបានការគាំទ្រពីអ្នកគាំទ្រ ដោយនាង​បាន​ឱប​ទស្សនិកជន​ពីរ​បី​នាក់​ហើយ​និយាយ​លេង​សើច​ថា ឥឡូវ​នេះ​ ការ​ឱប​នាងនឹង​មាន​អារម្មណ៍​ថា​រឹង​ ហើយ​មិន​ទន់​ដូច​មុនទៀត​ទេ។

Jia Ling
Jia Ling

ហើយនៅក្នុងព្រឹត្តិការណ៍នេះ នាងក៏បាននិយាយអំពីការស្រកទម្ងន់ ៥០ គីឡូក្រាមក្នុងមួយឆ្នាំ និងបង្វែរដំណើរការសម្រកទម្ងន់ ទៅជាសម្ភារៈសម្រាប់ខ្សែភាពយន្ត Yolo ខណៈដែលដំបូងឡើយ នាងឡើងទម្ងន់ ២០ គីឡូក្រាម ហើយបន្ទាប់មក ក៏ស្រក ៥០ គីឡូក្រាមក្នុងមួយឆ្នាំ ដោយសារការគាំទ្រពី គ្រូបង្វឹកកាយសម្បទា និងអាហាររូបត្ថម្ភសមស្រប ហើយនាង​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ធ្វើ​ដំណើរ​មួយនេះ​ គឺពិតជាមិន​ងាយ​ស្រួល​នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T