កិត្តិយសណាស់ អ្នកផលិតវីដេអូធ្វើម្ហូបនៅជនបទ Chhom Srey Pach ត្រូវព្រះនាងតូច ជេនណា នរោត្តម សណ្ដោសប្រណី

//s9.kh1.co/d6/d67498bf86607905833d73e49fae954493032ab8.png
តារា & កម្សាន្ដ

 ២០-កុម្ភៈ-២០២៤ ៩ព្រឹក · ៨ ខែមុន

ព្រះនាងតូច ជេនណា បានប្រទាននូវកិត្តិយសយាងមកដល់ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើត ក៏ដូចជាយាងមកដល់ទីតាំងកន្លែងបង្កើតវីដអូនៅក្នុងចម្ការរបស់ ស្រីផាច ផងដែរ។

កម្សាន្ត៖ កាលពីម្សិលមិញនេះ អ្នកផលិតវីដេអូធ្វើម្ហូបដ៏ល្បីល្បាញ ដែលមានផេកហ្វេសប៊ុកឈ្មោះថា Chhom Srey Pach បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងវីដេអូចុងក្រោយនេះ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាងតូច ជេនណា នរោត្តម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ឆម ស្រីផាច
ឆម ស្រីផាច

តាមរយៈវីដេអូរៀបរាប់អំពីការធ្វើម្ហូបរបស់ ស្រីផាច បានបរិយាយថា ព្រះនាងតូច ជេនណា បានប្រទាននូវកិត្តិយសយាងមកដល់ខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើត ក៏ដូចជាយាងមកដល់ទីតាំងកន្លែងបង្កើតវីដអូនៅក្នុងចម្ការរបស់ ស្រីផាច ផងដែរ។

 ឆម ស្រីផាច
 ឆម ស្រីផាច

ជាពិសេស ព្រះនាង ពិតជាគួរឲ្យកោតសរសើរ ដែលព្រះនាងធ្វើខ្លួនដូចជារាស្ត្រសាមញ្ញ ដោយការស្លៀកពាក់ និង កិរិយាបន្ទាបខ្លួន ហើយព្រះនាង បានសព្វព្រះរាជហឬទ័យជួយធ្វើម្ហូបខ្មែរ ស្លរសម្លរនំបញ្ចុក បេះផ្លែល្ហុង និង បេះបន្លែផ្សេងៗ ដោយផ្ទាល់ដៃទៀតផង។

 ឆម ស្រីផាច
 ឆម ស្រីផាច

មិនតែប៉ុណ្ណោះ ព្រះនាង ថែមទាំងដួសសម្លរនំបញ្ចុក ចែកទៅដល់អ្នកភូមិ និង ក្មេងៗ ហើយព្រះនាង ថែមទាំងអង្គុយផ្ទាល់ដីជាមួយ ស្រីផាច សោយនំបញ្ចុកនេះដែរ។ លើសពីនោះ ស្រីផាច ដែលជាអ្នកបង្កើតវីដេអូធ្វើម្ហូបខ្មែរ ទទួលបានការកោតសរសើរពីព្រះនាង និង មហាជនខ្មែរ ដែលនាងបានលើកស្ទួយម្ហូបខ្មែរ និង តែងតែបង្កើតវីដេអូជារៀងរាល់ថ្ងៃ ដើម្បីជាចំណេះដឹង និង ជាការផ្សព្វផ្សាយមុខម្ហូបខ្មែរ លើកតម្កើងកសិករខ្មែរផងដែរ។

 ឆម ស្រីផាច
 ឆម ស្រីផាច

គួរបញ្ជាក់ផងដែរថា ឆម ស្រីផាច គឺជាកូនអ្នកបន្ទាយមានជ័យ ស្រុកព្រះនេតព្រះ ដែលនាងជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញ គ្រប់វីដេអូសុទ្ធតែទទួលបានចំនួនអ្នកទស្សនារាប់ម៉ឺនរាប់លាននាក់ ដែលនាងគឺជាធនធានមនុស្សដែលល្អក្នុងសង្គម ដែលមានឥទ្ធិពលជួយដល់សង្គម៕

ប្រភព៖ Chhom Srey Pach

ព្រះនាងតូច ជេនណា នរោត្តម
ព្រះនាងតូច ជេនណា នរោត្តម
ព្រះនាងតូច ជេនណា នរោត្តម
ព្រះនាងតូច ជេនណា នរោត្តម
ព្រះនាងតូច ជេនណា នរោត្តម និង ស្រីផាច
ព្រះនាងតូច ជេនណា នរោត្តម និង ស្រីផាច
ស្រីផាច និង ព្រះនាងតូច ជេនណា នរោត្តម
ស្រីផាច និង ព្រះនាងតូច ជេនណា នរោត្តម
ស្រីផាច និង ព្រះនាងតូច ជេនណា នរោត្តម
ស្រីផាច និង ព្រះនាងតូច ជេនណា នរោត្តម
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T