Park Min Young បែរជាពោលពាក្យបែបនេះ ពីរឿងទំនាក់ទំនងស្នេហាចា»-ស់របស់នាង

//s9.kh1.co/94/94d1d2f660e3fba48c6641f2f12c5d6b18cfca57.jpg
តារា & កម្សាន្ដ

 ២២-កុម្ភៈ-២០២៤ ៩ព្រឹក · ៩ ខែមុន

តារាសម្តែងស្រី Park Min Young បានសារភាពថា នាងបានប្រព្រឹត្តកំហុសធំមួយ នៅក្នុងជីវិតស្នេហារបស់ខ្លួន។

កូរ៉េខាងត្បូង៖ តារាសម្តែងស្រី Park Min Young ដែលបច្ចុប្បន្នកំពុងទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងខ្សែភាពយន្តរឿង «Marry My Husband» បានសារភាពថា នាងបានប្រព្រឹត្តកំហុសធំមួយ នៅក្នុងជីវិតស្នេហារបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Park Min Young
 Park Min Young

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី Park Min Young បាននិយាយថា នាងខុស ហើយបានសារភាពដោយស្មោះត្រង់នូវកំហុសនោះ ដោយរូបនាងបានលើកឡើងថា៖

ខ្ញុំគិតថា វាជាវិធីដែលស្មោះត្រង់ និងត្រឹមត្រូវបំផុតក្នុងការធ្វើជាខ្លួនខ្ញុំ ដើម្បីនិយាយដោយផ្ទាល់អំពីបញ្ហាដែលកំពុងបន្តដែលខ្ញុំជាតួអង្គសំខាន់។ វាពិតជាពិបាកណាស់ក្នុងការទទួលស្គាល់កំហុសខ្លួនឯង ប៉ុន្តែបន្ទាប់ពីខ្ញុំបានសារភាពការពិត អ្វីៗក៏បានច្បាស់។

Park Min Young
 Park Min Young
 Park Min Young

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបន្តថា ការរិះគន់យ៉ាងចាស់ដៃពីសំណាក់ទស្សនិកជនមួយផ្នែកនាពេលថ្មីៗនេះ ធ្វើឱ្យនាងហត់នឿយ និងស្ទើរតែបាក់ទឹកចិត្ត។ ហើយនាងក៏បាន​ពន្យល់​ថា នាងទទួល​ស្គាល់​កំហុស​របស់ខ្លួន ប៉ុន្តែ​មាន​ព័ត៌មាន​មិន​ពិត​ច្រើន​ជុំវិញ​នាង និងធ្វើឲ្យនាងមាន​អារម្មណ៍​ថា​ ខ្លួន​ត្រូវ​គេ​ចា.ក់​នឹង​រនាំង​ដែក រហូត​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ត្រូវគេ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរបែបនេះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
 Park Min Young
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T