កូរ៉េខាងត្បូង៖ Karina ដែលជាមេក្រុមចម្រៀងនារីជំនាន់ទី៤កំពុងល្បីល្បាញ aespa មិនត្រឹមតែជាតារាដ៏មានទេពកោសល្យខាងផ្នែករាំនិងច្រៀងទេ នាងក៏មានសម្រស់ស្រស់ស្អាតខ្លាំង រហូតត្រូវបានប្រជាជនកូរ៉េដាក់រហស្សនាមថា នាងស្អាតដូចមនុស្សយន្តទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ សម្រស់របស់ Karina ត្រូវបានគេលើកយកមកជជែកវែកញែកម្ដងទៀត បន្ទាប់ពីនាងបានបង្ហាញខ្លួននៅ ព្រលានយន្តហោះ Gimpo International Airport ដើម្បីត្រៀមធ្វើដំណើរទៅប្រទេសជប៉ុន ចូលរួមការប្រគុំតន្ត្រី SMTOWN LIVE ផងដែរ។
ក្នុងនោះបើយោងតាមការតុបតែងខ្លួនរបស់នាង ទោះសាមញ្ញមែនតែលើកនេះ Karina ចង់សក់បួងជាកញ្ចុំ ទម្លាក់សក់សេះមកខាងមុខ ហើយបានពាក់វ៉ែនតាមជ្រុង ដែលមើលៗទៅ ពិតជាដូចតួអង្គ Anime ឈ្មោះ Shimizu Kiyoko ក្នុងរឿង "Haikyuu" ទៀតផង ដោយពួកគេក៏មានប្រជ្រុយតូចមួយនៅក្រោមបបូរមាត់ ផ្នែកខាងឆ្វេង៕
ប្រភព៖ allkpop