កម្សាន្ត៖ បើនិយាយពីការលេងស្ទាយ៍វិញ សម្រាប់ តារាសម្ដែងស្រី Baifern Pimchanok តែងតែត្រូវបានមនុស្សជាច្រើនតាមដាន ពីការររៀបចំខ្លួនស្អាតៗក្នុងឈុតទាន់សម័យ និងស័ក្តិសម ពេលចូលរួមកម្មវិធីផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារាស្រី Baifern Pimchanok បានចេញមកជាមួយនឹងស្ទាយ៍ថ្មី ក្នុងរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានតុបតែងបែបសាមញ្ញ លេងស្ទាយ៍សក់ក្រងយ៉ាងស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ បែបគួរឲ្យស្រលាញ់។
ជាមួយគ្នាដែរ ហ្វេនៗជាច្រើនក៏បានបញ្ចេញមតិសរសើរជាច្រើន និងបានពេញចិត្តទៅលើស្ទាយ៍តុបតែងខ្លួនរបស់តារាស្រីរូបនេះ ដែលមើលទៅមានភាពស្រស់ស្អាត មានមន្តស្នេហ៍យ៉ាងខ្លាំង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖