កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាសម្ដែងប្រុសរូបសង្ហារ មានកេរ្តិ៍ឈ្មោះបោះសម្លេង Lee Do Hyun បានកំពុងតែជាប់ភារកិច្ចបម្រើយោធាដែលជាកាតព្វកិច្ចជាតិរបស់ប្រជាជនគ្រប់រូបនៅកូរ៉េខាងត្បូង។ ថ្មីៗនេះ លោកត្រូវបានមហាជនបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ដោយលោកបានឆ្លៀតពេលទៅជួបមិត្តស្រីខ្លួន Lim Ji Yeon កំឡុងពេលថ្ងៃឈប់សម្រាក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាប្រុស Do Hyun បានប្រើពេលវេលាឈប់សម្រាកប៉ុន្មានថ្ងៃរបស់ខ្លួន ចំណាយពេលវេលាដ៏ផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ដែលមានអាយុបង Lim Ji Yeon។ ជាមួយគ្នានេះ គេបានឃើញរូបភាព ដែលប្រមាញ់បានដោយអ្នកកាសែត Dispatch កូរ៉េ ដោយបង្ហាញពីសកម្មភាពអ្នកទាំងពីរបានណាត់ជួបគ្នាយ៉ាងសម្ងាត់ ដើរលេងតែ២នាក់។
ក្រោយពីឃើញព័ត៌មាននេះហើយ អ្នកគាំទ្រនាំគ្នាបង្ហាញអារម្មណ៍រំភើប ក៏ដូចជាច្រណែនដែល Ji Yeon រកគូស្នេហ៍ក្មេងជាង ហើយថែមទាំងយកចិត្តទុកដាក់ ឆ្លៀតពេលជួបគ្នា យ៉ាងរ៉ូមែនទិចបែបនេះទៀត។ គួរបញ្ជាក់ផងដែរថា Lim Ji Yeon មានអាយុ៣៣ឆ្នាំ ហើយ Lee Do Hyun មានអាយុទើបតែ២៨ឆ្នាំប៉ុណ្នោះ៕