ថៃ៖ សម្រាប់គូស្នេហ៍របស់តារាចម្រៀង លោក Tono និងតារាសម្តែងស្រី Nycha នៅតែបង្ហាញភាពផ្អែមល្ហែម ក្រោយពីមានទំនាក់ទំនងជាច្រើនឆ្នាំមកទល់នឹងពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក កាលពីថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ក៏បានបង្ហាញពីក្ដីសុខរបស់ខ្លួន ក្នុងពេលមួយដែលធ្វើឱ្យបេះដូងអ្នកគាំទ្រ កាន់តែរំភើបរីករាយជាមួយនឹង នៅពេលដែលរូបលោក បានត្រលប់មកពីការប្រគុំតន្ត្រីនៅប្រទេសកម្ពុជា ហើយបានទៅជូនដំណើរគូស្នេហ៍ តារាស្រី Nycha នៅអាកាសយានដ្ឋាន ខណៈដែលរូបនាង ត្រូវធ្វើដំណើរទៅទីក្រុងប៉ារីស។

លើសពីនេះ នៅក្នុងពេលជូនដំណើរគ្នា អ្នកទាំងពីរ ក៏បានបង្ហាញពីសកម្មភាពដ៏ល្អូកល្អើន ឱបគ្នាយ៉ាងមានក្ដីសុខ នៅកណ្តាលព្រលានយន្តហោះ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តជាមួយនឹងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ៕.
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖









