Elon Musk បង្ហោះសារឌឺ Mark ក្នុង X បន្ទាប់ពី Facebook គាំងជាងមួយម៉ោង

//s9.kh1.co/86/86faedc148517e1ac900c5a51f81dc990416f8e8.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

បន្ទាប់ពី Facebook គាំងលែងដំណើរការ Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X (កាលពីមុនហៅថា Twitter) បានបង្ហោះសារឌឺដង Mark

អាមេរិក៖ កាលពីយប់ថ្ងៃទី៥ខែមីនាកន្លងទៅនេះ មហាសេដ្ឋី Elon Musk បានចេញមុខបង្ហោះសារឌឺដងទៅស្ថាបនិករបស់ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg បន្ទាប់ពីកម្មវិធីចំណុះក្រុមហ៊ុន Meta ដូចជា Facebook ,Messenger និង Instagram ជាដើមមានការគាំងមិនដំណើរការ រយៈពេលជាងមួយម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Elon Musk
Elon Musk
លោក Mark Zuckerberg 
លោក Mark Zuckerberg 

ហេតុការណ៍នេះបានបង្កក្ដីជ្រួលច្របល់ដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក បន្ទាប់ពីពួកគេពុំអាចបើកចូលគណនីរបស់ខ្លួនបាន ដោយក្រុមហ៊ុន Meta បានចេញមុខមកស្រាយបំភ្លឺថា វាពាក់ព័ន្ធទៅនឹងបញ្ហាបច្ចេកទេស។

រូបភាព
រូបភាព

ភ្លាមៗបន្ទាប់ពី Facebook បានគាំងលែងដំណើរការ Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X (កាលពីមុនហៅថា Twitter) បានបង្ហោះសារឌឺដង Mark ថា៖

បើអ្នកកំពុងអានសារនេះឥឡូវនេះ មានន័យថាប្រព័ន្ធដំណើរការរបស់ពួកយើងនៅធ្វើការល្អធម្មតាទេ។

Elon Musk 

ក្នុងនោះគណនី X ផ្លូវការបានបង្ហោះសារថា៖

ពួកយើងដឹងតើថាអ្នកទាំងអស់គ្នាសុទ្ធមកលេងនៅទីនេះ។

គណនី X ផ្លូវការ

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែល Elon Musk បានបង្ហោះសារឌឺដង Mark ព្រោះកន្លងមកមហាសេដ្ឋីទាំងពីរក៏ធ្លាប់បានបបួលគ្នាឡើងសង្វៀនផងដែរ៕  

លោក Mark Zuckerberg និង  Elon Musk
លោក Mark Zuckerberg និង  Elon Musk
លោក Mark Zuckerberg និង  Elon Musk
លោក Mark Zuckerberg និង Elon Musk
លោក Mark Zuckerberg និង  Elon Musk
លោក Mark Zuckerberg និង Elon Musk

ប្រភព unilad

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T