កម្ពុជា៖ ក្លិបបាល់ទាត់ វិសាខា អាចទទួលរងនូវការពិន័យធ្ងន់ធ្ងរពីសហព័ន្ធ ក្រោយពួកគេប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League និងពានថ្នាក់ជាតិ Hun Sen Cup នៅរដូវកាលនេះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពរបស់អ្នកកាសែតលោក Oan Saonat បានឱ្យដឹងថា ការដកខ្លួនរបស់ វិសាខា អាចនឹងត្រូវទទួលរងការពិន័យដូចខាងក្រោម៖
-លទ្ធផលការ ប្រកួតទាំងអស់ (ពិន្ទុនិង គ្រាប់បាល់) ដែលបានលេងរួច ត្រូវចាត់ ទុកជាមោឃៈ មិនរាប់បញ្ចូលក្នុងចំណាត់ ថ្នាក់ចុងក្រោយទេ។
-ត្រូវទទួលពិន័យជាប្រាក់ចាប់ពី(សុំលាក់សិន....) ឬតាមការ ខូចខាតជាក់ស្ដែង។-អាចប្រឈមទៅនឹងការពិន័យមិនឱ្យចូលរួមបាល់ទាត់អាជីពកម្ពុជា រយៈពេល៣ឆ្នាំ ខណៈដែលបុគ្គលិក និង ថ្នាក់ដឹកនាំក្លិបអាចនឹងពិន័យមិនឱ្យទាក់ទងនឹងបាល់ទាត់ ឬអាចមានការពិន័យជាទឹកប្រាក់ផងដែរ ។
- ការពិន័យស្រដៀងគ្នានេះដែរ ធ្លាប់បានដាក់ទៅលើក្លិបអង្គរស៊ីធី ដែលបានដកខ្លួនពាក់កណ្ដាលទី ពីការប្រកួតនៅក្នុងលីគទី ២ កម្ពុជា កាលពីពេលថ្មីកន្លងទៅនេះ ដោយសារបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ។
