មិនមែនស្រួលពាក់ទេ ឈុតតំណាងជាតិ អធិរាជិនីហង្សាវតីស្រីកម្ពុជា ល្អហួស ត្រូវទ្រាំ មើលតែវីដេអូនេះដឹងហើយ

//s9.kh1.co/7e/7e98074862e39ac99a48df54adf46a1ac68fb90e.png
តារា & កម្សាន្ដ

 ២៥-មីនា-២០២៤ ១ល្ងាច · ១០ ខែមុន

គួរឲ្យសរសើរ នៅពីក្រោយភាពស្រស់ស្អាតនៃ ឈុតតំណាងជាតិ អធិរាជិនីហង្សាវតីស្រីកម្ពុជា ល្អហួស លះបង់យ៉ាងនេះ។

កម្សាន្ត៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា យុវតី ជូរី ល្អហួស គឺជាម្ចាស់ជ័យលាភីនៃកម្មវិធីប្រឡងបវរកញ្ញាយុវតីតំណាងប្រទេសកម្ពុជា កាលពីចុងឆ្នាំ២០២៣ ហើយរូបនាងក៏ត្រៀមខ្លួនដើម្បីបន្ដទៅប្រកួតប្រជែងនៅលើឆាកអន្តរជាតិផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ជូរី ល្អហួស 
 ជូរី ល្អហួស 

ជាពិសេស ថ្មីៗនេះ បវរកញ្ញា ល្អហួស ក៏បានបង្ហាញនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា អធិរាជិនីហង្សាវតីស្រីកម្ពុជា សម្រាប់គ្រងនូវក្នុងថ្ងៃប្រកួតបវរកញ្ញាយុវតីលំដាប់ថ្នាក់អន្តរជាតិតំណាងឲ្យប្រទេសកម្ពុជាយើង។ អ្វីដែលធ្វើឲ្យមហាជនមានការស្ញើចសរសើរទៅកាន់ ល្អហួស នោះគឺ ការលះបង់របស់នាង ដោយគ្រងឈុតនេះ​បង្ហាញនូវភាពស្រស់ស្អាតក៏ពិតមែន ប៉ុន្ដែឈុតនេះ មិនស្រួលក្នុងការពាក់នោះទេ។

 ជូរី ល្អហួស 
 ជូរី ល្អហួស 

នៅក្នុងនោះ បើយើងក្រឡេកទៅមើលវីដេអូគឺបង្ហាញឲ្យឃើញពីការប្រឹងប្រែងរបស់ ល្អហួស ដែលទោះបីជាឈុតធ្ងន់ប៉ុណ្ណា ឈឺជើង ឈឺខ្លួនប៉ុណ្ណាក៏នាងនូវស៊ូទ្រាំដល់ថតចប់។ ហើយក្រោយពីថតរូបចប់ បវរកញ្ញារូបនេះ ក៏បង្ហូរទឹកភ្នែកក៏ព្រោះតែឈឺសប់ខ្លួន ដែលនេះបង្ហាញពីទឹកចិត្តតស៊ូ ប្រឹងប្រែង ដើម្បីគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ ឡើងប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

 ជូរី ល្អហួស 
 ជូរី ល្អហួស 

សូមបងប្អូនចូលរួមគាំទ្រ ជូរី ល្អហួស ដែលជាបវរកញ្ញាយុវតី​តំណាងប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ដែលប្រារព្ធឡើងនៅប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខនេះ៕

https://s9.kh1.co/__image/w=650,h=975,q=100/f0/f0ffddf6532d157cf3e6366a1cf20b4656d868a8.jpg
https://s9.kh1.co/__image/w=650,h=975,q=100/05/051b15e1e4b8c376c559d6fb8acaaf794082fd9f.jpg
https://s9.kh1.co/__image/w=650,h=975,q=100/64/64e7458b5178e5818547e106754866e338cf2279.jpg
https://s9.kh1.co/__image/w=650,h=874,q=100/3f/3fcfe7505c42511b63a4f901115ea73cc9ce6c12.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T