កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Song Ha Yoon ដែលសម្ដែងជាតួរង ចិត្តក្បត់ នៅក្នុងរឿង Marry My Husband បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងចម្លើយសារភាពរបស់នាង ពាក់ព័ន្ធនឹងករណី ត្រូវគេចោទប្រកាន់រឿងអាស្រូវពីអតីតមិត្តរួមថ្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា អតីតមិត្តរួមថ្នាក់កាលរៀនវិទ្យាល័យ បានអះអាង នៅក្នុងបណ្ដាញសង្គមថា នាងត្រូវបាន Ha Yoon ទះកំផ្លៀងធ្វើបាបរយៈពេល៩០នាទីឯណោះ។ ដោយឡែក បើយោងតាមការបង្ហោះសាររបស់ Starship Entertainment បានទទួលស្គាល់ថា Song Ha Yoon ពិតជាធ្លាប់ត្រូវបានបង្ខំឲ្យប្ដូរសាលាពាក់ព័ន្ធនឹងករណីបង្កហិង្សា ក៏ដូចជាខុសច្បាប់សាលានេះពិតមែន។
ប៉ុន្ដែ គេសូមច្រានចោលចំពោះ បុគ្គលដែលអះអាងថា ខ្លួនជាអតីតមិត្តរួមថ្នាក់ ធ្លាប់ត្រូវ តារាសម្ដែងរូបនេះ ទះកំផ្លៀង ដោយហេតុថា វាមិនមែនជាការពិត Song Ha Yoon មិនធ្លាប់ជួបបុគ្គលនេះទេ។ លើសពីនោះ ខាងផលិតកម្មក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការស៉ើបអង្កេត ក៏ដូចជាស្វែងរកភស្ដុតាងបញ្ជាក់ភាពស្អាតស្អំផងដែរ៕
ប្រភព៖ Koreaboo